ក្រសួងផែនការផ្សព្វផ្សាយវិធីសាស្ត្រសម្រួលសម្រាប់វាស់វែងភាពក្រីក្រ និងកម្រិតភាពក្រីក្ររបស់ពលរដ្ឋ

2022/02/18 08:42:04 pm        283

ភ្នំពេញ៖ ក្រសួងផែនការបានធ្វើការផ្សព្វផ្សាយពីវិធីសាស្ត្រសម្រួល សម្រាប់វាស់វែងភាពក្រីក្រ នៅកម្ពុជា និងកម្រិតនៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ឆ្នាំ២០២១៩-២០២០ ឲ្យស្របតាមឧត្តមានុវត្តអន្តរជាតិ និងស្ថានភាពជាក់ស្ដែង នៃជីវភាពរស់នៅរបស់ពលរដ្ឋ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្ត្រថ្មីនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ចាប់​ពីឆ្នាំ២០២១៤ ដល់ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយភាពក្រីក្រលើស ១ភាគរយ ​នៅក្នុងមួយឆ្នាំ ដូច្នេះអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្ថិតនៅកម្រិតទាបជាង១០ភាគរយ។

ឯកឧត្តម បានបន្តថា ចាប់តាំងពីឆ្នាំ២០២១៥ ក្រសួង និងក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រី ក្រនៅកម្ពុជា ដែល​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​ធនាគារពិភពលោក ​បាន​ធ្វើការ​ពិនិត្យ​វិធី​សាស្ត្រ​វាស់វែង ​ភាពក្រីក្រ​នៅកម្ពុជា ​ដែល​បានប្រើប្រាស់​តាំងពីឆ្នាំ២០២១៩ ឡើងវិញ ​ដោយអត្រា នៃ​ភាពក្រីក្រនៅរាជធានីភ្នំពេញ ​មានកម្រិតខ្ពស់ជាងនៅតំបន់ទីប្រជុំជន ​និងនៅតំបន់ទីប្រជុំជន ដែលជាទូទៅ​រាជធានីភ្នំពេញ ​មានអត្រាភាពក្រីក្រ ​មានកម្រិតទាបជាងគេ ​បន្ទាប់មកទីប្រជុំជន និងចុងក្រោយ​តំបន់ជនបទ ​មានកម្រិត ​ខ្ពស់ជាងគេ ។

ឯកឧត្តម ឆាយ ថន បានបន្ថែមថា ​ឆ្លងតាមការសិក្សាអស់រយៈពេល៤ឆ្នាំ ពីវិធីសាស្ត្រទូទៅរបស់​ធនាគារ​ ពិភពលោក ​និង​វិធីសាស្ត្រ ​ដែលមានលក្ខណៈ​ឧត្តមានុវត្ត ​ពេលនេះ កម្ពុជា បាន​បង្កើត​វិធីសាស្ត្រមួយ ដែលស្របតាមស្ដង់ដារអន្តរជាតិ មានការអនុវត្តជាទូទៅ​នៅ​ក្នុងបណ្ដាប្រទេស​ក្នុង​តំបន់ និងក្នុងពិភពលោក ​ដែលវិធីសាស្ត្រនេះ ​បាន​ទទួល​ការឯកភាពពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ​បានបន្តទៀតថា​ វាបាន​ឆ្លុះ​បញ្ចាំង​ពីការការ​ប្រែប្រួល​ទម្រង់ ​នៃការប្រើប្រាស់ រួមជាមួយស្ថានភាព​ចំណូល​មធ្យមកម្រិតទាប​របស់ប្រទេស និងធ្វើឲ្យប្រសើរឡើងវិធី​សាស្ត្រ​សម្រាប់វាស់វែង​ភាពក្រីក្រ ​រាជរដ្ឋាភិបាល​ បាន​សម្រេចចិត្ត កែ​លម្អ​កម្រង​សំណួរ​សម្រាប់​អង្កេតសេដ្ឋកិច្ច ​សង្គមកិច្ច កម្ពុជា ២០១៩-២០២០​ ដើម្បី​ទទួលព័ត៌មាន​ប្រសើរជាងមុន ហើយ​កែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែង ​ភាពក្រីក្រ ​ដើម្បី​បន្ស៊ី​ទៅនឹងវិធីសាស្ត្រ ដោយអនុលោម​តាមឧត្តមានុវត្តអន្តរជាតិ។

ផ្អែកលើវិធីសាស្ត្រ ​ដែលបានកែសម្រួល ​និងទិន្នន័យអង្កេតសេដ្ឋកិច្ច ​សង្គមកិច្ចកម្ពុជា ខ្សែបន្ទាត់ ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា​ មានចំនួន១០ ៩៥១ រៀលម្នាក់ ក្នុងមួយថ្ងៃ ។ រាធានីភ្នំពេញ ក្នុងមួយថ្ងៃម្នាក់មានចំណូល១០ ៩៥១រៀល​ ទីប្រជុំជនផ្សេងទៀត​ ៩៥៧១រៀល ​និង​នៅ​ជនបទ ៨៩០៨រៀល៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm