ជប៉ុនបញ្ចេញយន្តហោះ ដោយសារយានដ្រូនដែលសង្ស័យជារបស់ចិន នៅជិតកោះតៃវ៉ាន់

2025/11/26 03:10:47 am        213


ប្រទេសជប៉ុន នៅថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានពង្រាយយន្តហោះភ្លាមៗ បន្ទាប់ពីបានប្រទះឃើញយានដ្រូនដែលសង្ស័យជារបស់ចិន នៅម្ដុំកោះមួយ ក្បែរកោះតៃវ៉ាន់ ដែលត្រូវបានទាញចូលទៅក្នុងជម្លោះការទូតរយៈពេល ១សប្តាហ៍ រវាងទីក្រុងតូក្យូ និងប៉េកាំង។

យានដ្រូននេះ ត្រូវបានប្រទះឃើញ នៅម្ដុំកោះ Yonaguni របស់ជប៉ុន ជាកោះមួយដែលទីក្រុងតូក្យូគ្រោងនឹងដាក់ពង្រាយមីស៊ីល ជាវិធានការដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «យើងបានបញ្ជាក់ថា យានដ្រូនដែលត្រូវជឿជាក់ថា ជារបស់ចិន បានហោះឆ្លងកាត់ រវាងកោះ Yonaguni និងកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ»។ ស្ថាប័ននេះបានបញ្ជាក់ថា កងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ក្នុងតំបន់ «បានប្រញាប់ប្រញាល់បញ្ចេញយន្តហោះ» ដើម្បីជាការឆ្លើយតប។

គួរបញ្ជាក់ថា ទំនាក់ទំនងទីក្រុងប៉េកាំង និងតូក្យូ បានជួបនឹងភាពអាប់អួនៅក្នុងខែនេះ បន្ទាប់ពីមានការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលលើកឡើងថា ទីក្រុងតូក្យូអាចធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងការវាយប្រហារណាមួយលើកោះតៃវ៉ាន់។

ជម្លោះបានឡើងកម្ដៅម្តងទៀត កាលពីថ្ងៃចន្ទ នៅពេលដែលចិនបានថ្កោលទោសការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបន្តទៅមុខជាមួយនឹងគម្រោងដាក់ពង្រាយមីស៊ីល នៅលើកោះ Yonaguni បន្ទាប់ពីមានការចុះទៅពិនិត្យកោះនេះ ពីសំណាក់រដ្ឋមន្ត្រីការពារជាតិ លោក Shinjiro Koizumi៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        55
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm