នាយកប្រតិបត្តិ៖ ក្រុមហ៊ុន Maersk នឹងវិលទៅផ្លូវសមុទ្រក្រហមវិញ បើលក្ខខណ្ឌអំណោយផល

2025/11/26 03:23:16 am        133


នាយកប្រតិបត្តិ លោក Vincent Clerc នៅថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូន Maersk នឹងចាត់វិធានការ ដើម្បីចាប់ផ្ដើមធ្វើនាវាចរណ៍ឡើងវិញ តាមរយៈផ្លូវសមុទ្រក្រហម ឆ្លងកាត់ព្រែកជីក Suez នៅពេលលក្ខខណ្ឌអំណោយផល។

គួរបញ្ជាក់ថា ក្រុមហ៊ុន Maersk បានចាប់ផ្តើមប្ដូរផ្លូវនាវាចេញពីឈូងសមុទ្រ Aden និងសមុទ្រក្រហមឆ្ពោះទៅចុងភាគខាងត្បូងនៃទ្វីបអាហ្រ្វិក កាលពីខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមានការវាយប្រហារលើនាវាមួយគ្រឿងរបស់ខ្លួនដោយក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន ដែលបានបើកការវាយប្រហារលើនាវានានា ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានអាជ្ញាធរព្រែកជីក Suez លោក Osama Rabie ក្នុងប្រទេសអេហ្ស៊ីប លោក Clerc បាននិយាយបន្ថែមថា ក្រុមហ៊ុនត្រូវបានជំរុញដោយដំណើរការសន្តិភាព នៅតំបន់ហ្កាហ្សា ដែលនឹងនាំឲ្យមានការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រ Bab al-Mandab ដែលតភ្ជាប់ឈូងសមុទ្រ Aden និងសមុទ្រក្រហម។ 

លោក Clerc បាននិយាយថា៖ «ដោយបានឃើញនូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ទាំងនៅតំបន់ហ្កាហ្សា និងច្រកសមុទ្រ Bab al-Mandab ក្រុមហ៊ុន Maersk នឹងចាត់វិធានការ ដើម្បីចាប់ផ្ដើមធ្វើនាវាចរណ៍ឡើងវិញ នៅជុំវិញច្រករបៀងភ្ជាប់លោកខាងកើត និងខាងលិច ឆ្លងកាត់ព្រែកជីក Suez និងសមុទ្រក្រហម ហើយធ្វើឲ្យការឆ្លងកាត់ប្រក្រតីឡើងវិញជាលំដាប់»។

លោក Clerc បានសង្កត់ធ្ងន់ថា៖ «ក្រុមហ៊ុន Maersk នឹងចាប់ផ្ដើមធ្វើនាវាចរណ៍ឡើងវិញ តាមសមុទ្រក្រហមឲ្យបានឆាប់ បើលក្ខខណ្ឌអំណោយផល ដ្បិតសុវត្ថិភាពនាវិករបស់យើង គឺជាអាទិភាពធំបំផុត»៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm       
អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២

2026/07/24 08:04:09 pm
​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm