លោក Trump និយាយថា ជិតឈានដល់កិច្ចព្រមព្រៀងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែអឺរ៉ុបមានការប្រុងប្រយ័ត្ន

2025/11/26 08:34:27 am        139

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ២៥ វិច្ឆិកា ថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនគឺ «ជិតឈានដល់ហើយ» ខណៈក្រុមមេដឹកនាំអឺរ៉ុបបានជំរុញឱ្យមានការប្រុងប្រយ័ត្ន និងមីស៊ីលរុស្ស៊ី បានបានបាញ់ស្រោចលើទីក្រុងគីវ ក្នុងអំឡុងពេលបាញ់ផ្លោងចុងក្រោយបំផុតក៏ដោយ។  

លោក Trump ដែលបានសម្តែងការខកចិត្តម្តងហើយម្តងទៀតថា លោកមិនទាន់បានបំពេញតាមការសន្យាយុទ្ធនាការរបស់លោកក្នុងការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស បាននិយាយថា ពួកលោកកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយហើយ។   

ផែនការដំបូងចំនួន ២៨ ចំណុចរបស់លោក ដែលត្រូវបានរិះគន់ថាស្របគ្នាយ៉ាងខ្លាំងទៅនឹងការទាមទាររបស់រុស្ស៊ី ត្រូវបានជំនួសដោយសំណើដែលបានកែសម្រួល ដោយរួមបញ្ចូលជំហរអ៊ុយក្រែនបន្ថែមទៀត។ មន្ត្រីអ៊ុយក្រែនមួយរូបបានប្រាប់សារព័ត៌មាន AFP ថា កំណែថ្មីនេះ ប្រសើរជាងមុនគួរឱ្យកត់សម្គាល់ ទោះក្រុមមន្ត្រីអាមេរិកបានទទួលស្គាល់ថា បញ្ហាដ៏ស្មុគស្មាញនេះ នៅតែមិនទាន់ដោះស្រាយបានក៏ដោយ។តាមសេចក្តីរាយការណ៍ អាមេរិក និងអ៊ុយក្រែន បានបង្រួមផែនការសន្តិភាពពី២៨ចំណុច មកត្រឹម ១៩ចំណុច។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ច្បាស់ណាស់ថាគ្មានឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលទៅក្នុងបទឈប់បាញ់ ឬពិភាក្សាយ៉ាងម៉ត់ចត់អំពីសេចក្តីព្រាងដែលបានកែប្រែថ្មី និងកាន់តែងាយស្រួលសម្រាប់អ៊ុយក្រែននោះទេ។ 

ការពិភាក្សារវាងក្រុមអ្នកចរចាអាមេរិក និងអ៊ុយក្រែន នៅទីក្រុងហ្សឺណែវកាលពីចុងសប្តាហ៍មុន បានបង្កឱ្យមានប្រតិកម្មខាងការទូតយ៉ាងខ្លាំង ដោយកិច្ចប្រជុំបន្ថែមទៀតបានធ្វើឡើងនៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi )រវាងប្រតិភូអាមេរិក និងរុស្ស៊ី។ ក្រុមមេដឹកនាំមកពីសម្ព័ន្ធមិត្តប្រហែល ៣០ ប្រទេសដែលគាំទ្រអ៊ុយក្រែន ក៏បានរៀបចំកិច្ចពិភាក្សាតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារនោះផងដែរ៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am