[UPDATE] អ្នកស្លាប់ក្នុងព្យុះភ្លៀងដ៏ខ្លាំងក្លាបំផុតវាយប្រហារប្រទេសថៃក្នុងរយៈពេល៣០០ឆ្នាំ បានកើនឡើងដល់ជិត២០នាក់

2025/11/26 04:35:55 pm        192

ព្យុះភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មានក្នុងរយៈពេល៣០០ ឆ្នាំ បានវាយប្រហារភាគខាងត្បូងប្រទេសថៃ ដោយនាំមកនូវទឹកជំនន់កម្ពស់ជិត៣ម៉ែត្រ ដែលនៅក្នុងទីក្រុងមួយ បានកាត់ផ្តាច់ការចូលទៅកាន់មណ្ឌលសម្ភពដែលមានទារកទើបនឹងកើតចំនួន៣០ នាក់ នេះបើយោងតាមក្រុមបុគ្គលិក និងមន្ត្រី។

យោងតាមក្រសួងសុខាភិបាលសាធារណៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៩នាក់នៅទូទាំងភាគខាងត្បូងប្រទេសថៃ ដែលភាគច្រើនបណ្តាលមកពីការឆក់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់ ។

យោងតាមនាយកដ្ឋានធារាសាស្ត្រថៃ ភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានគេឃើញនៅក្នុងទីក្រុង ហាតយ៉ៃ (Hat Yai city) ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងខេត្តសុងក្លា(Songkhla) ដែលបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៣០០ ឆ្នាំ។     

ក្រុមមន្ត្រីបានប្រាប់ទូរទស្សន៍ CNN ថា តួលេខនោះសំដៅទៅលើភាពកម្រនៃព្យុះភ្លៀងប្រភេទនេះ ដែលអាចកើតឡើងម្តងក្នុងរយៈពេល៣០០ឆ្នាំ។ 

អភិបាលខេត្តសុងក្លារបស់ថៃ ដែលរួមមានទីក្រុងហាតយ៉ៃ បានប្រកាសតំបន់ទាំងមូលជាតំបន់គ្រោះមហន្តរាយ និងបានបញ្ជាឱ្យជម្លៀសប្រជាជនជាបន្ទាន់ ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានធ្វើឱ្យស្រុកជាច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពវិបត្តិ។ រដ្ឋាភិបាលបានបញ្ជាឲ្យបញ្ជូនគ្រប់ធនធានទាំងអស់ជួយសង្គ្រោះនៅទីក្រុង Hat Yai។

គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ខេត្តចំនួន៩នៅទូទាំងភាគខាងត្បូងប្រទេសថៃនៅតែលិចលង់ ដែលប៉ះពាល់ដល់មនុស្សជាង ១២៧.០០០ គ្រួសារ ។កន្លែងខ្លះមានភ្លៀងធ្លាក់កម្រិតជិត ៤០០ មីលីម៉ែត្រ ដែលកាន់តែធ្ងន់ធ្ងរដោយសារទឹកទន្លេហូរហៀរ និងទឹកជំនន់ដ៏គំហុក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        15
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm