ទំនាក់ទំនងវិស័យវប្បធម៌រវាងកម្ពុជា-ជប៉ុន នៅតែល្អប្រសើរ

2022/02/18 09:14:20 pm        524

ភ្នំពេញ៖ គិតមកទល់បច្ចុប្បន្ននេះ បើទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ខ្លាំង យ៉ាងណាក៏ដោយ ក៏សកម្មភាពវប្បធម៌រវាងកម្ពុជា-ជប៉ុន នៅតែបន្តមានជាហូរហែរឥតដាច់ និងតែងតែជួយគ្នាទៅវិញទៅមកគ្រប់ពេលវេលា។ នេះជាការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងពិធីមហោស្រព គីហ្សូណាជប៉ុន-កម្ពុជា លើកទី១១ កាលពីល្ងាចថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានមាន​ប្រសាសន៍ថា សម្រាប់ព្រឹត្តការណ៍ គីហ្សូណាជប៉ុន-កម្ពុជា ក៏ជា​សកម្មភាពវប្បធម៌មួយ​ក្នុង​ចំណោមសកម្មភាពវប្បធម៌ជាច្រើនទៀត និង​មានសារៈសំខាន់​ក្នុង​ការលើកស្ទួយកិច្ច​សហប្រតិបត្តិការវប្បធម៌កម្ពុជា-ជប៉ុន។

ឯកឧត្តម បាន​ទទួលស្គាល់ថា ​ជាមួយព្រឹត្តការណ៍នេះ ​គឺជាសក្ខីភាព សបញ្ជាក់ពីកិច្ច​សហប្រតិបត្តិការល្អ ​និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ ​លើវិស័យវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ពោលគឺទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាមិត្តភាព​ជិតស្និទ្ធ​តាំង​ពី​អតីតកាល ​បច្ចុប្បន្ន និងឆ្ពោះទៅអនាគត។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន​ប្រចាំ​នៅ​កម្ពុជា បានលើកឡើងថា ​ពាក់ព័ន្ធប្រធានបទ​នៃមហោស្រពឆ្នាំនេះគឺ “គីហ្សូណានៅក្បែរ​អ្នក​ជានិច្ច” មានន័យថា ​ចំណងមិត្តភាពដ៏​ស្អិតរមួត​ ដូច្នេះទោះបីជា​យើងមិនអាចចូលរួមជាមួយគ្នា ក្នុងរូបភាពច្រើនគ្នាក្នុងពេលតែមួយក៏ដោយ ​យើងជឿជាក់ថា​ ស្ថានភាពកូវីដ១៩ បាន​បង្ហាញ​ឲ្យ​ឃើញថា ​ចំណងមិត្តភាពដ៏ស្អិតរមួតរវាងប្រជាជនប្រទេសទាំងពីរ នឹងមិនងាយ​កាត់ផ្តាច់​ងាយៗឡើយ។

ស្របគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ​យុវជន និងកីឡា បានចាត់​ទុកហោស្រព ​គីហ្សូណាជប៉ុន-កម្ពុជា ថា ​នឹងផ្តល់​ឱកាស​ឲ្យប្រជាជនប្រទេសទាំងពីរ ទទួល​បាន​បទពិសោធន៍ល្អៗ ​ក្នុងវិស័យសិល្បៈបែបប្រពៃណី​ និងទំនើបនៃសិល្បៈកម្ពុជា​ និងជប៉ុន ដោយ​នាំយកនូវការសម្តែងបែបទំនើប និងប្រពៃណីចម្រុះជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា ​ព្រឹត្តការណ៍មហោស្រពគីហ្សូណា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ដើម្បីជំរុញ​ការ​ផ្លាស់ប្តូររវាងជប៉ុន ​និងកម្ពុជា ​លើវិស័យវប្បធម៌ និងអប់រំ។ ​សម្រាប់ឆ្នាំ២០២២នេះ ស្ថានទូតជប៉ុន​ប្រចាំនៅកម្ពុជា ​នៅតែបន្តរៀបចំ ​ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ​នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន​ (CJCC) ​និងតាមប្រព័ន្ធអនឡាញ ក្នុងគោល​បំណងបង្ហាញពីវប្បធម៌បុរាណ និងទំនើបរបស់ជប៉ុន និងកម្ពុជា ក៏ដូចជា​ការផ្លាស់ប្តូរ​វប្បធម៌ រវាងប្រជាជននៃប្រទេសទាំងពីរ។

កម្មវិធីនេះដែរ នឹងនាំយកមកនូវកម្មវិធីជាច្រើនផ្សេងទៀត​ ដូចជាសិក្ខាសាលា និង​សិក្ខាសាលាតាមអនឡាញ ទាក់ទងទៅនឹងសិល្បៈ អប់រំ ​បច្ចេកវិទ្យា​ ម្ហូបអាហារ ​និងបង្អែមជប៉ុន សាកល្បង​ស្លៀកយូកាតាជប៉ុន ​និងថតរូបសិល្បៈ ​បត់ប្រដាស​ អូរីហ្គាមិ ថ្នាក់ហត្ថកម្ម និង​ការសសេរអក្សផ្ចង់ ស្យូដូជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm