ជនស៊ីវិលជាអង្គរក្ស២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋបង្កភាពភ័យខ្លាចលើផ្លូវសាធារណៈ បានចូលខ្លួនបំភ្លឺ

2025/11/26 06:05:22 pm        791

ជនស៊ីវិលជាអង្គរក្ស២នាក់ ដែលបានជិះម៉ូតូកាក់​រថយន្ត​ពលរដ្ឋ​បង្ក​ភាព​ភ័យ​ខ្លាច​លើ​ផ្លូវ​សាធារណៈ ​បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

ជនទាំង២នាក់ មានឈ្មោះយឿង វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀងឈ្មោះ ឡូត សាន់ថុន ភេទប្រុស អាយុ៣២ឆ្នាំ ។ ពួកគេ​បាន​ចូល​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​ហើយក៏ត្រូវនាំខ្លួនបន្តទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង ។

ក្រោយការសាកសួរនាំ មន្រ្តីជំនាញ​ព្រហ្ម​ទណ្ឌ​នឹង​ធ្វើ​របាយ​ការណ៍​រាយការណ៍​សុំ​គោលកា​រ​ណ៍ពី​​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បី​ពិនិត្យនិងសម្រេច ។

គួររំលឹកថា ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដាក់បទបញ្ជាបន្ទាន់ ដល់​កម្លាំង​ជំនាញ​ឲ្យ​ស្រាវជ្រាវតាមស្វែងរកជនស៊ីវិល០២នាក់ ជិះម៉ូតូកាក់រថយន្តពលរដ្ឋ បង្កភាព​ភ័យ​ខ្លាច​លើ​ដង​ផ្លូវសាធារណៈ យកមកសួរនាំ ។

បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការធ្វើឡើងបន្ទាប់ពី មានការ​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​ទំនាក់ទំនងសង្គម អំពីសកម្មភាព របស់បុរស០២នាក់ ដែលបានជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រីមឌុបគ្នា ហើយជិះទៅកាក់ពីមុខរថយន្តពលរដ្ឋអ្នកដំណើរ និងប្រើ​ពាក្យ​ពេជន៍​សម្លុត​គំរាម​លើ​អ្នកបើកបររថយន្ត ធ្វើឲ្យមានការភិតភ័យខ្លាច ។

ផ្អែកតាមវីឌីអូរដែលបានបែកធ្លាយ អាចបញ្ជាក់បានថា ៖ ជនស៊ីវិលទាំង០២នាក់ជាអង្គរក្ស កំពុង​ព្យាយាមការពារមេកើយរបស់ខ្លួន តាម​រយៈ​ការ​មិន​ឲ្យ​យាន​យន្ត​ដទៃ​ដែល​កំពុង​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ អាចចូលទៅក្បែររថយន្តមេកើយរបស់ខ្លួន ដែលជា​រថយន្ត​ស៊េរី​ទំនើ​ប​មួយ​គ្រឿ​ង​កំពុង​ធ្វើ​ដំណើរ​ស្រប​ពេលជាមួយគ្នានោះ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm