ភាពតានតឹងរវាងចិន និងជប៉ុន បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការអត្ថាធិប្បាយខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើកោះតៃវ៉ាន់។នៅកោះអូគីណាវ៉ា (Okinawa)ក្រុមអ្នកស្រុកនិយាយថាផលប៉ះពាល់សេដ្ឋកិច្ចកំពុងត្រូវបានទទួលអារម្មណ៍រួចហើយ។

ប្រជានេសាទម្នាក់ឈ្មោះShirota Takahiro ចេញទៅសមុទ្រនៅក្រៅដែនទឹកអូគីណាវ៉ារហូតដល់១០ថ្ងៃក្នុងមួយលើក ដោយចាប់ត្រីធូណានៅរដូវក្តៅ និងមឹកនៅរដូវរងា។ ប៉ុន្តែថ្មីៗនេះ លោកបានចាប់ផ្តើមព្រួយបារម្ភថា ដែនទឹកជុំវិញកោះអូគីណាវ៉ា អាចលែងមានអារម្មណ៍សុវត្ថិភាពទៀតហើយ ដោយសារតែបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។
ដែនទឹកទាំងនេះបានជួយទ្រទ្រង់ដល់ប្រជានេសាទនៅលើកោះនេះជាយូរមកហើយ។ ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនតែមួយ មានចំនួន១៥ ភាគរយនៃការនាំចេញសរុបរបស់កោះអូគីណាវ៉ា។ ប៉ុន្តែឥឡូវនេះ មនុស្សជាច្រើនក្នុងឧស្សាហកម្មនេះបាននិយាយថា នយោបាយអាចធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេជួបហានិភ័យ។
ក្រុមអាជីវករលក់អាហារសមុទ្រក្នុងស្រុកបាននិយាយថា អាជីវកម្មកំពុងមានអារម្មណ៍ពីផលប៉ះពាល់រួចទៅហើយ។ អ្នកទេសចរចិន ដែលមានចំនួនប្រហែលមួយភាគបីនៃអ្នកទេសចរទាំងអស់ដែលមកលេងកម្សាន្តនៅខេត្ត អូគីណាវ៉ា កំពុងចាប់ផ្តើមថយចុះបន្តិចម្តងៗ។

អាជីវករលក់អាហារសមុទ្រក្នុងស្រុកម្នាក់ ឈ្មោះ Shiori Nakahata បាននិយាយថាជាធម្មតាពួកគេទទួលបានភ្ញៀវទេសចរចិនជាច្រើនចូលមកនៅពេលនាវាចម្លង និងនាវាទេសចរណ៍នានាមកដល់កោះអូគីណាវ៉ា។ នៅពេលនាវាទាំងនោះមកដល់ជាប្រចាំ ភ្ញៀវទេសចរជាច្រើននឹងមកលេងហាងរបស់ពួកគេមុនគេ។ ប៉ុន្តែថ្មីៗនេះ មាននាវាទេសចរណ៍ជាច្រើនបានវិលត្រឡប់ទៅវិញ ឬលុបចោលការជិះទូកកម្សាន្តរបស់ពួកគេ។ ដូច្នេះបើប្រៀបធៀបទៅនឹងពេលមុន នៅពេលនេះពួកគេពិតជាបានមើលឃើញចំនួនភ្ញៀវទេសចរធ្លាក់ចុះច្រើន៕
