មនុស្ស ២នាក់បានស្លាប់ ក្រោយធ្លាក់ពីលើភ្នំខ្ពស់បំផុតរបស់ប្រទេសនូវែលសេឡង់

2025/11/26 07:24:52 pm        124

នគរបាលនូវែលហ្សេឡង់ បាននិយាយនៅថ្ងៃពុធ (២៦ វិច្ឆិកា) នេះថា សាកសពអ្នកឡើងភ្នំ ២នាក់ ក្នុងនោះមានម្នាក់មកពីសហរដ្ឋអាមេរិក ត្រូវបានរកឃើញ បន្ទាប់ពីជនរងគ្រោះទាំងពីរបានធ្លាក់ពីលើភ្នំដ៏ខ្ពស់បំផុតរបស់ប្រទេសនូវែលហ្សេឡង់ អំឡុងពេលប៉ុនប៉ងឡើងកំពូលភ្នំនេះ។

អាជ្ញាធរនិយាយថា អ្នកស្លាប់ទាំងពីរនាក់គឺជាបុរស ហើយពួកគេជាផ្នែកនៃក្រុមឡើងភ្នំមួយ ដែលមានគ្នា ៤នាក់ — ពោលគឺមគ្គុទ្ទេសក៍មានមូលដ្ឋាននៅនូវែលសេឡង់ ២នាក់ និងអតិថិជន ២នាក់ — ដែលឡើងភ្នំ Cook ឬហៅថាភ្នំ Aoraki កម្ពស់ ៣.៧២៤ម៉ែត្រ ក្រោយមក ពួកគេបានធ្លាក់ពីជួរភ្នំមួយទៅផ្នែកខាងលិចនៃភ្នំ កាលពីល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ។

អាជ្ញាធរបានទទួលដំណឹងនៅម៉ោងក្នុងស្រុកប្រហែល ១១:២០ នាទីយប់ថ្ងៃចន្ទ ហើយក្រុមស្វែងរកនិងជួយសង្គ្រោះ បានរកឃើញសមាជិក ២នាក់នៃក្រុមនោះដែលមិនរងរបួសទេ ខណៈឧទ្ធម្ភាគចក្រនគរបាល បន្តស្វែងរកពេញមួយយប់ រួចក៏រកឃើញសាកសពអ្នកឡើងភ្នំទាំងពីរនាក់។

ក្រុមប្រឹក្សាសុវត្ថិភាពភ្នំនូវែលហ្សេឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាមគ្គុទ្ទេសក៍ឡើងភ្នំ ចំណែកម្នាក់ទៀតគឺជាអតិថិជនរបស់គេ។ គួរឱ្យដឹងថា ក្នុងមួយសតវត្សរ៍កន្លងមកនេះ អ្នកឡើងភ្នំរាប់សិបនាក់បានស្លាប់នៅភ្នំ Cook ជាទីដែលការធ្លាក់ផ្ទាំងថ្មជារឿងធម្មតា ហើយការធ្លាក់សំណុំព្រិលធំៗ ជាញឹកញាប់ក៏តែងកើតឡើងនៅរយៈកម្ពស់ខ្ពស់៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm