អតីតមន្ត្រីបក្សប្រឆាំង អំពាវនាវពលរដ្ឋខ្មែរ​កុំជឿក្រុមជ្រុល​និយម​ប្រឆាំង​នៅក្រៅ​ប្រទេស​ដែល​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយពាក់ព័ន្ធការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន កម្ពុជា-ថៃ

2025/11/26 08:35:06 pm        284

បណ្តាអតីតបក្សប្រឆាំង អំពាវនាវពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស កុំជឿលើក្រុមបក្សប្រឆាំង និង​ក្រុម​ពួក​ជ្រុលនិយមនៅក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងធ្វើសកម្មភាពញុះញុង ប្រឌិត​ព័ត៌មាន​ក្លែង​ក្លាយ​ ដើម្បីទាញរកភាពទាក់ទាញ ការគាំទ្របក្ស កេងចំណិញផ្នែកនយោបាយ អំពី​ករណី​ការ​បោះ​បង្គោល​ព្រំដែនកម្ពុជា ថៃ នៅខេត្តបន្ទាយមានជ័យ និងនៅខេត្តបាត់ដំបង។

បើតាមអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក ស៊ុយ ឆៃលាង បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែ​វិច្ឆិកា​នេះថា ក្នុងនាមលោកជាអតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ បានមើលឃើញថា ដំណើរ​ការ​ដោះ​ស្រាយ​បញ្ហាព្រំដែនកម្ពុជា ថៃ គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយ​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន និង​ត​រហូត​មក​ដល់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានប្រកាន់គោលជំហរ ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរ​តាមគោលការណ៍យន្តការច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយលោកក៏បានអំពាវនាវពលរដ្ឋខ្មែរនានាកុំជឿពួកបក្សប្រឆាំងនៅក្រៅប្រទេស ដែល​តែង​ធ្វើ​នយោបាយទុច្ចរិត បំភ័នមហាជន ដើម្បីទាញរកការគាំទ្របក្សរបស់ខ្លួន ដោយ​មិន​គិត​ពី​ផល​ប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។

បណ្តា​អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនៅតាមបណ្តាខេត្តនានាទៀត បានថ្លែងដែរថា ការ​ចុះ​អនុវត្ត​ការងារ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន​បណ្តោះ​អាសន្ន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង គឺ​ធ្វើ​ឡើង​ស្រប​តាម​ស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ហើយក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០​ឆ្នាំ​មក​ហើយ​ ស្របតាមច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា​-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

សូមបញ្ជាក់ថា ការខិតខំបំភ្លៃការពិត ប្រឌិតព័ត៌មានក្លែងក្លាយ ទាក់ទាញការគាំទ្រ របស់​បណ្តា​ពួក​បក្ស​ប្រឆាំង និងក្រុមពួកជ្រុលនិយមនៅក្រៅប្រទេស បានកើតឡើងមានច្រើន បន្ទាប់​ពី​ក្រុម​វាស់​​វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ន កម្ពុជា ថៃ បាន​និង​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​ភាព​ចុះវាស់​វែង​បង្គោល​ព្រំដែន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm