[UPDATE] ថៃ ប្រកាសអាសន្ននៅខេត្តភាគខាងត្បូងខណៈអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់កើនឡើងជាង៣០នាក់

2025/11/26 09:04:59 pm        86

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃពុធ២៦វិច្ឆិកានេះ ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃ ភាគខាងត្បូង បានកើនឡើងដល់ ៣៣នាក់ ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong Angkasakulkiat បាននិយាយថា មូលហេតុនៃការស្លាប់រួមទាំង បំណាក់ដី និងឆក់ខ្សែភ្លើង ។   

លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រកាសដាក់ខេត្ត Songkhla ក្នុងគ្រាអាសន្ន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈទឹកជំនន់ធ្ងន់ធ្ងរបន្តវាយប្រហារភាគខាងត្បូង។  

ការប្រកាសនេះ កើតឡើងខណៈរដ្ឋាភិបាលបានបង្កើតមជ្ឈមណ្ឌលបញ្ជាការដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះឆ្លើយតបទៅនឹងភ្លៀងធ្លាក់ និងទឹកជនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ យ៉ាងទូលំទូលាយ និងគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពសាធារណៈ។

ព្យុះភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មានក្នុងរយៈពេល៣០០ឆ្នាំ បានវាយប្រហារភាគខាងត្បូងប្រទេសថៃ ដោយនាំមកនូវទឹកជំនន់កម្ពស់ជិត៣ម៉ែត្រ ដែលនៅក្នុងទីក្រុងមួយ បានកាត់ផ្តាច់ការចូលទៅកាន់មណ្ឌលសម្ភពដែលមានទារកទើបនឹងកើតចំនួន៣០ នាក់ នេះបើយោងតាមក្រុមបុគ្គលិក និងមន្ត្រី។

យោងតាមនាយកដ្ឋានធារាសាស្ត្រថៃ ភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានគេឃើញនៅក្នុងទីក្រុង ហាតយ៉ៃ (Hat Yai city) ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងខេត្តសុងក្លា(Songkhla) ដែលបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៣០០ ឆ្នាំ។    

អភិបាលខេត្តសុងក្លារបស់ថៃ ដែលរួមមានទីក្រុងហាតយ៉ៃ បានប្រកាសតំបន់ទាំងមូលជាតំបន់គ្រោះមហន្តរាយ និងបានបញ្ជាឱ្យជម្លៀសប្រជាជនជាបន្ទាន់ ខណៈភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បានធ្វើឱ្យស្រុកជាច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពវិបត្តិ។ រដ្ឋាភិបាលបានបញ្ជាឲ្យបញ្ជូនគ្រប់ធនធានទាំងអស់ជួយសង្គ្រោះនៅទីក្រុង Hat Yai។ 

គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ ខេត្តចំនួន៩នៅទូទាំងភាគខាងត្បូងប្រទេសថៃនៅតែលិចលង់ ដែលប៉ះពាល់ដល់មនុស្សជាង ១២៧.០០០ គ្រួសារ ។កន្លែងខ្លះមានភ្លៀងធ្លាក់កម្រិតជិត ៤០០ មីលីម៉ែត្រ ដែលកាន់តែធ្ងន់ធ្ងរដោយសារទឹកទន្លេហូរហៀរ និងទឹកជំនន់ដ៏គំហុក៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm