កម្ពុជា-ជប៉ុន បានព្រមព្រៀងក្នុងការពង្រីកវិសាលភាព នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត

2022/02/18 09:48:36 pm        561

ភ្នំពេញ៖ កម្ពុជា-ជប៉ុនបានព្រមព្រៀង ក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង។

នៅថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញនេះ មុននឹងអញ្ជើញនិវត្តមកកាន់មាតុប្រទេសវិញ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ចផ្លូវការ រយៈពេល០៤ថ្ងៃ ក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង​គណៈប្រតិភូ​កងទ័ព​ជើងគោកកម្ពុជា ​បាន​ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ​ឯកឧត្តម Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។

ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងក្នុងការសិក្សាលើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀតដើម្បីបង្កើនឱ្យមានសកម្មភាពទំនាក់ទំនង កាន់តែខ្លាំងក្លាទ្បើង។

ឯកឧត្តម អនុរដ្ឋមន្រ្តី បាន​សម្តែង​នូវការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​និង​គណៈប្រតិភូ ​មកកាន់ប្រទេសជប៉ុន។ ​ទន្ទឹមនឹងនេះ ឯកឧត្តម មានភាពជឿជាក់ថា​ នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែ រឹងមាំនិងស៊ីជម្រៅថែមទៀត ជាពិសេសការជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជា។ជាការឆ្លើយតបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានសម្តែងការអរគុណចំពោះការស្វាគមន៍​យ៉ាង​កក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា ​និងអរគុណរដ្ឋាភិបាល កង​កម្លាំងស្វ័យការពារ ​និងប្រជាជនជប៉ុន​ ដែល​តែងតែ​រក្សាចំណងមិត្តភាព ល្អជាមួយ​កម្ពុជា​ជាប់​រហូតមក។

ឯកឧត្តម ក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនជប៉ុន​នៅកម្ពុជា ដោយ​ក្រុមហ៊ុន​តែង​បាន​គោរពច្បាប់ និង​អនុវត្តការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​និយោជិត​បាន​យ៉ាង​ល្អប្រសើរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm