បេសកជនអាមេរិកជំរុញឲ្យភាគីជម្លោះស៊ូដង់ទទួលយកសំណើបទឈប់បាញ់«ដោយគ្មានបុរេលក្ខខណ្ឌ»

2025/11/26 09:34:18 pm        50

បេសកជនរបស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចការអាហ្រិ្វក លោក Massad Boulos បាននិយាយកាលពីថ្ងៃអង្គារថា ពុំមានភាគីជម្លោះណាមួយនៅក្នុងប្រទេសស៊ូដង់ បានទទួលយកសំណើបទឈប់បាញ់ចុងក្រោយបំផុតនោះទេ ដោយជំរុញឲ្យភាគីទាំងពីរយល់ព្រមចំពោះបទឈប់បាញ់ដែលទីក្រុងវ៉ាស៊ីនតោន បានស្នើឡើងក្នុងនាមអ្នកសម្របសម្រួលដោយគ្មានបុរេលក្ខខណ្ឌ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីអាប៊ុយដាប៊ីថា៖«យើងសូមអំពាវនាវដល់ភាគីទាំងពីរ ឲ្យទទួលយកបទឈប់បាញ់មនុស្សធម៌ ដូចដែលបានស្នើឡើងដោយគ្មានលក្ខខណ្ឌជាមុន»។

លោក Boulos បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញកងទ័ពស៊ូដង់ដែលកំពុងធ្វើសង្គ្រាម និងកងកម្លាំងគាំទ្ររហ័ស (RSF) នូវឯកសារដ៏រឹងមាំសម្រាប់ផែនការសន្តិភាព ប៉ុន្តែភាគីទាំងពីរ មិនបានទទួលយកវាទេ។

លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ជម្លោះដ៏បំផ្លិចបំផ្លាញ ដែលបានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣ ហើយបានធ្វើឲ្យទុរ្ភិក្សរាលដាល និងការសម្លាប់ជនជាតិភាគតិចនៅទូទាំងប្រទេសនេះ និងគំរាមកំហែងដល់ការបែកបាក់ ជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

កិច្ចខិតខំប្រឹងប្រែងពីមុនដែលដឹកនាំដោយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងអារ៉ាប់រួម បានបរាជ័យក្នុងការទទួលបានលទ្ធផលផ្លែផ្កា។ ក្រុមនេះ បានដាក់សំណើមួយទៅកាន់កងកម្លាំងទាំងពីរ នៅដើមខែវិច្ឆិកា។

លោក Boulos ទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការអាហ្វ្រិក និងអារ៉ាប់ បាននិយាយថា ក្រុមជម្លោះទាំងពីររបស់ស៊ូដង់ បានស្វាគមន៍ផែនការរបស់សហរដ្ឋអាមេរិក ប៉ុន្តែគ្មានក្រុមណាមួយបានទទួលយកឯកសារនោះ ជាផ្លូវការទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm