ទីក្រុងប៊ែរឡាំង៖ បញ្ហាNATO និងEU ត្រូវបានដកចេញពីរបៀបវារៈចរចាស្តីពីដំណោះស្រាយជម្លោះនៅអ៊ុយក្រែន

2025/11/26 09:38:33 pm        103

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្ស៊កដានីរបស់ខ្លួន លោក Ayman Safadiថា បញ្ហាទាក់ទងនឹងសហភាពអឺរ៉ុប និងអង្គការណាតូរហូតមកដល់ពេលនេះ ត្រូវបានដកចេញពីរបៀបវារៈនៃការចរចាស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។  

រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បាននិយាយថា៖«បញ្ហាដែលប៉ះពាល់ដល់អង្គការណាតូ អឺរ៉ុប និងសហភាពអឺរ៉ុបរហូតមកដល់ពេលនេះ ត្រូវបានដកចេញពីការចរចារវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី។ នេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ ដែលយើងបានតស៊ូមតិនៅទីក្រុងហ្សឺណែវនៃប្រទេសស្វ៊ីស កាលពីចុងសប្តាហ៍មុន»។

លោកបានបញ្ជាក់ថា៖«បញ្ហាទាំងនេះ ពិតជាគួរត្រូវបានពិភាក្សានៅពេលអនាគត និងជាការពិតណាស់ ជាមួយយើង ដែលជាប្រជាជនអឺរ៉ុប។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចា នៅពេលណាក៏បាន ប៉ុន្តែសង្គ្រាម ត្រូវតែបញ្ចប់។ ជាដំបូង ខ្ញុំគិតថា យើងត្រូវការផ្លូវមួយទៅកាន់ការចរចាពិតប្រាកដរវាងអ៊ុយក្រែន និង     រុស្ស៊ី»។

កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានស្នើផែនការ ២៨ចំណុច សម្រាប់ការដោះស្រាយបញ្ហាអ៊ុយ   ក្រែន ដែលបានបង្កឲ្យមានការមិនពេញចិត្តក្នុងចំណោមដៃគូរបស់ទីក្រុងគីវ នៅអឺរ៉ុប។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើការពិគ្រោះយោបល់នៅទីក្រុងហ្សឺណែវអំពីផែនការនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានហៅកិច្ចប្រជុំនេះថា បានផ្តល់អត្ថប្រយោជន៍ច្រើន បំផុត រហូតមកដល់បច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគីវ អាចឯកភាពគ្នាលើផែនការភាគច្រើន។ លោក Rubio បាននិយាយថា សហរដ្ឋអាមេរិកបានយល់ព្រមផ្លាស់ប្តូរចំណុចស្តីពីការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន និងសមាជិកភាពរបស់ខ្លួន នៅក្នុងអង្គការណាតូ ទៅជាការចរចាដាច់ដោយឡែកពីគ្នា។ យោងតាមកាសែត The Washington Post បន្ទាប់ពីការពិគ្រោះយោបល់ទាំងនេះ ចំណុចទាំងអស់នៃផែនការនេះ ត្រូវបានកាត់បន្ថយមកត្រឹម ១៩ចំណុច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm