ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តមន្រ្តីអាជ្ញាធរមីន បន្តកសាងសមិទ្ធផលសកម្មភាពមីនថ្មីៗ​បន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា

2025/11/26 10:01:42 pm        287

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅខេត្តសៀមរាប ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជម្រុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីនទាំងអស់ បន្តកសាងនូវសមិទ្ធផលសកម្មភាពមីនថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្ថែមលើសមិទ្ធផលសម្រេចបានកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា គោលដៅរបស់អាជ្ញាធរមីន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា គឺដឹកនាំការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឱ្យអស់ពីទឹកដីរបស់កម្ពុជា ដើម្បីរួមចំណែកផ្តល់សុខសុវត្ថិភាព ផ្តល់ក្តីសង្ឃឹម ផ្តល់សេចក្តីថ្លៃថ្នូរ និងផ្តល់សេរីភាពរួចផុតពីការគំរាមកំហែងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ ជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម លី ធុជ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរវិជ្ជមានជាប្រចាំ មានផែនការយុទ្ធសាស្រ្តច្បាស់លាស់ ផ្តោតលើការងារឱ្យបានហ្មត់ចត់ និងបង្កលក្ខណះឱ្យមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់។ ជាងនេះទៅទៀត ដើម្បីឱ្យអង្គភាពដំណើរការបានល្អ និងទទួលជោគជ័យ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យថ្នាក់ដឹកនាំអាជ្ញាធរមីន ទី១/.បន្តកិច្ចខិតខំប្រឹងប្រែងនិងរៀបចំនូវគំនិតផ្តួចផ្តើម ទី២/.ត្រូវមានគោលជំហរនិងគោលការណ៍ច្បាស់លាស់ ទី៣/.ផ្តល់ការជឿទុកចិត្តលើការសម្រេចចិត្តនិងការវិនិច្ឆ័យ ទី៤/.ត្រូវផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់ក្រុមការងារ ទី៥/.ត្រូវនាំមកនូវសាមគ្គីភាពនិងការយោគយល់គ្នា ទី៦/.ផ្តោតលើដំណោះស្រាយជាជាងលើបញ្ហា និងទី៧/.ត្រូវមានកិច្ចសន្ទនាបើកចំហរ។

ជាចុងបញ្ចប់ តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ដែលបានលះបង់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រេចឱ្យបាននូវសមិទ្ធផលសកម្មភាពមីនគួរឱ្យកត់សម្គាល់នាពេលកន្លង និងបន្តឆ្ពោះទៅសម្រេចនូវចក្ខុវិស័យ “កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm