អ្នកស្រលាញ់បរិស្ថានជិត៣០០នាក់ រួមគ្នាសម្អាតបរិស្ថាន​ដើម្បី​អបអរសាទរ​ថ្ងៃ​កំណើត​កាក​បាទ​ក្រហមកម្ពុជា

2022/02/18 09:59:00 pm        677

សៀមរាប៖ អ្នកបរិស្ថានរួមមាន៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងខេត្តសៀមរាប ប្រមាណជិត ៣០០នាក់ បានរួមគ្នាបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅនៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទខួបលើកទី៦៧ កំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ១៩៥៥-ឆ្នាំ២០២២។

លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មការ សាខាកាកបាទកម្ពុជា ​ខេត្តសៀមរាប មានប្រសាសន៍ថា ឧទ្យានសហស្សវត្សរ៍​កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើ​ទឹកដី​ដ៏​បវរ​នៃ​ខេត្តសៀមរាប​អង្គរនេះ ​ជា​មរតកដ៏ថ្លៃថ្លា​របស់កាកបាទក្រហមកម្ពុជា​ ហើយ​មាន​អាយុកាល​ជិត ២៣ឆ្នាំហើយ ​ដែលបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ក្រោមព្រះរាជាធិបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី ​នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ​៦ហិចតា ​និងមានដើមឈើចំនួនជាង២,៤៦០ដើម ។ ឧទ្យានសហស្សវត្សរ៍នេះ ​ជា​គម្រប​ធម្មជាតិ ​និងជាផ្នែកមួយក្នុងការការពារបរិស្ថាន​តំបន់អង្គរផងដែរ។

លោកជំទាវបន្តថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ជាង​១៩០ប្រទេស​ គឺមានតែប្រទេសកម្ពុជាមួយគត់ ​ដែលមានឧទ្យាន និង​មានដើមឈើរហូត​ដល់​ជាង ២,៦០០ដើមនេះ។

ហេតុនេះ ការជួបជុំគ្នាថ្ងៃនេះ ​គឺដើម្បីអបអរថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ផង និង​ចង់បណ្ដុះគំនិតដស់បងប្អូនប្រជាពលរដ្ឋ ​ពិសេសប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជា យុវជន​កាយរឹទ្ធិ​ជាតិកម្ពុជា ​និ​ងសហភាពសហព័ន្ធយុវជនកម្ពុជា ​ឱ្យ​ចេះស្រលាញ់​ធម្មជាតិ ស្រលាញ់​បរិស្ថានបៃតង ​សំដៅទៅមនុស្សម្នាក់ដាំដើម​ឈើមួយដើម ​សម្រាប់ធ្វើជាគំរូ និង​ទុកជា​កេរដំណែល​ដល់​កូនចៅយើងជំនាន់ក្រោយៗទៀត៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm