សន្និសីទប្រចាំឆ្នាំនៃរដ្ឋភាគី CWC ទទួលស្គាល់ថា ការប្រើប្រាស់អាវុធ​ដែលមាន​សារជាតិ​គីមី​ជាអំពើ​រំលោភធ្ងន់ធ្ងរដល់ការហាមប្រាមអាវុធគីមីហើយគបី្បទទួលទណ្ឌកម្មអន្តរជាតិ

2025/11/26 10:32:04 pm        419

សន្និសីទប្រចាំឆ្នាំនៃរដ្ឋភាគី Chemical Weapons Convention ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រោមការរៀបចំដោយ អង្គការស្តីពីការហាមប្រាមអាវុធគីមី (Organisation for the Prohibition of Chemical Weapons - OPCW) ដែលមានថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ។

នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមសន្និសីទប្រចាំឆ្នាំ នៃរដ្ឋភាគី Chemical Weapons Convention ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រោមការរៀបចំដោយ អង្គការស្តីពីការហាមប្រាមអាវុធគីមី (Organisation for the Prohibition of Chemical Weapons - OPCW) ដែលមានថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ចូលរួមផងដែរ។

សន្និសីទធ្វើឡើងដើមី្បពិនិត្យវាយតម្លៃការអនុវត្តរបស់រដ្ឋភាគី តាមស្មារតីរបស់ CWC សំដៅទប់ស្កាត់ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ដែលហាមប្រាមជាសកល ដែលបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស និងបរិស្ថាន ជារួម។

ក្រៅពីនោះ សន្និសីទក៏បានពិនិត្យអំពីអនុសាសន៌ និងផែនការសកម្មភាព ដែលនឹងត្រូវអនុវត្តបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ និងបរិស្ថាន។

អង្គសន្និសីទបានទទួលស្គាល់ថា ការប្រើប្រាស់អាវុធដែលមានសារជាតិគីមី ការផលិត ស្តុកទុក ជាដើម ក្នុងកាលៈទេសៈ ណាក៏ដោយ គឺជាអំពើដែលរំលោភធ្ងន់ធ្ងរដល់គោលការណ៍នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាមអាវុធគីមី (Chemical Weapons Convention) ហើយគបី្បទទួលនូវទណ្ឌកម្មអន្តរជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        54
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm