អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីចាប់អារម្មណ៍ក្នុងការសម្រេចគោលដៅរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងច្បាស់លាស់ តាមរយៈមធ្យោបាយការទូត ហើយបើកចំហសម្រាប់ការចរចា។

លោកបានថ្លែងថា៖«យើងនៅតែបើកចំហចំពោះដំណើរការចរចា។ យើងចាប់អារម្មណ៍ក្នុងការសម្រេចគោលដៅរបស់យើងយ៉ាងច្បាស់លាស់ តាមរយៈមធ្យោបាយនយោបាយ និងការទូត»។
ក្នុងន័យនេះ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ជំហររបស់រុស្ស៊ី មិនបានផ្លាស់ប្តូរទេ ហើយត្រូវបានបញ្ជាក់ម្តងហើយម្តងទៀតដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោក Peskov បានបន្ថែមថា៖« យើងប្រកាន់ខ្ជាប់នូវជំហរនេះជានិច្ច»៕
