ស៊ូដង់៖ កងកម្លាំងសន្តិសុខស៊ូដង់កាលពីថ្ងៃព្រហស្បតិ៍បានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីព្យាយាមបំបែកក្រុមបាតុករដែលបានធ្វើបាតុកម្មក្នុងរដ្ឋធានី ដើម្បីតវ៉ាចំពោះរដ្ឋប្រហារ។ ប្រទេសស៊ូដង់បានធ្លាក់ចូលទៅក្នុងភាពចលាចល ជាមួយនឹងការតវ៉ាតាមដងផ្លូវជារៀងរាល់ថ្ងៃ ចាប់តាំងពីការចូលកាន់កាប់កាលខែតុលាដោយយោធា។

រដ្ឋប្រហារបានផ្អាកការផ្លាស់ប្ដូររបស់ប្រទេសស៊ូដង់ ទៅរកការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលបានចាប់ផ្ដើមបន្ទាប់ពីភាពឯកោអស់រយៈពេល ៣ទសវត្សរ៍ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Omar al-Bashir។ ក្រុមបាតុករទាមទារឲ្យមានការបង្កើតរដ្ឋាភិបាលស៊ីវិលពេញលេញដើម្បីដឹកនាំអន្តរកាល។ ការតវ៉ានេះបានធ្វើឡើងនៅពេលដែលបេសកជន របស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ធ្វើទស្សនកិច្ចក្នុងរដ្ឋធានី ដើម្បីពិភាក្សាពីបញ្ហារបស់ប្រទេស។
លោក Volker Perthes បានជួបជាមួយប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពឧត្ដមសេនីយ៍ Abdel-Fattah Burhan។ បេសកជនដែលដឹកនាំបេសកកម្មជំនួយអន្តរកាលរួមបាននិយាយថា ពួកគេបានពិភាក្សាអំពីច្រកឆ្ពោះទៅមុខសម្រាប់ប្រទេសស៊ូដង់។ លោក Perthes និយាយថា លោកបាននិយាយទៅកាន់លោក Burhan អំពីភាពចាំបាច់នៃការបង្កើតបរិយាកាសសមស្រប ដើម្បីដោះស្រាយវិបត្តិ៕
អត្ថបទ៖ ប៊ុនថន