ក្រសួងបរិស្ថានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងគំនូរជំរុញការអភិរក្សពូជកេសរកូលព្រៃ

2025/11/26 04:06:36 pm        142

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំវេទិកាកេសរកូលជាតិលើកទី៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាព គុណតម្លៃ និងអត្ថប្រយោជន៍នៃប្រភេទកេសរកូលព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី។

វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងឯកអគ្គរាជទូត និងរដ្ឋទូតនៃប្រទេសជាដៃគូពាក់ព័ន្ធ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូជាតិ-អន្តរជាតិ វិស័យឯកជន មន្ត្រីឧទ្យានុរក្ស លោកគ្រូ-អ្នកគ្រូ ក្មួយៗសិស្ស-និស្សិត សរុបចំនួន៥២០នាក់ (ស្ត្រី១៩០នាក់)។

សូមបញ្ជក់ផងដែរថា នេះគឺជាលើកទី៥ហើយដែលក្រសួងបរិស្ថានបានរៀបចំវេទិកានេះឡើង ដែលឆ្នាំនេះមានការខុសប្លែកពីឆ្នាំកន្លងមក ដោយមិនត្រឹមតែមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ប៉ុណ្ណោះទេ តែក៏មានការប្រកួតប្រជែងការគូរគំនូរកេសរកូលព្រៃកម្ពុជា និងតាំងបង្ហាញស្នាដៃគំនូរកេសរកូលផងដែរ ដោយបានផ្សារភ្ជាប់ការអភិរក្សនិងការផ្សព្វផ្សាយពីកេសរកូលតាមរយៈសិល្បៈ សំដៅបណ្តុះស្មារតី និងលើកកម្ពស់ការស្រលាញ់កេសរកូលព្រៃ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសប្អូនៗយុវជនឱ្យងាកមកចាប់អារម្មណ៍ពីនានាភាពនៃប្រភេទកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាយើងដែលមានតម្លៃ និងសារៈប្រយោជន៍ជាច្រើនចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាខ្លឹមសារនៃប្រធានបទរបស់វេទិកាកេសរកូលជាតិនាឆ្នាំនេះ ហើយក្រសួងបរិស្ថាននឹងត្រៀមរៀបចំវេទិកានេះជារៀងរាល់ឆ្នាំបន្តទៀតជាមួយនឹងសកម្មភាពថ្មីៗបន្តទៀត។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលបំណងរបស់ក្រសួងបរិស្ថានក្នុងការប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនឱ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរបេតិកភណ្ឌវប្បធម៌ ហើយឯកឧត្តមក៏ចង់ ជំរុញការធ្វើជាលិកាវប្បកម្មទៅលើប្រភេទកេសរកូលមួយចំនួនសម្រាប់ចែកជូនដល់សាធារណជនដោយឥតគិតថ្លងៃដូចគ្នាទៅនឹងការចែកកូនឈើក្នុងកម្មវិធីពន្លកបៃតងដែលក្រសួងបរិស្ថានបានធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ៕

អត្ថបទដែលទាក់ទង

វេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលី លើក៩ ពង្រឹងទំនាក់ទំនង និងទប់ស្កាត់បទល្មើសឆ្លងដែន
2025/11/26 07:22:40 pm        1
គណៈប្រតិភូសភាតំណាងប្រជាជនចិន តំបន់ស្វយ័តស៊ីចាំង ធ្វើទស្សនកិច្ចកម្ពុជា ៣ថ្ងៃ
2025/11/26 06:45:59 pm        1
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបណ្តុះបណ្តាលដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធខេត្តក្រចេះ
2025/11/26 06:22:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករសហជីពរាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ប្រទេសឥណ្ឌា

2025/11/26 07:24:37 pm
​វេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលី លើក៩ ពង្រឹងទំនាក់ទំនង និងទប់ស្កាត់បទល្មើសឆ្លងដែន
2025/11/26 07:22:40 pm
​អគ្គិភ័យដ៏ធំ កើតឡើងនៅមន្ទីរពេទ្យ ក្នុងប្រទេសអេស្ប៉ាញ
2025/11/26 07:21:10 pm
​គណៈប្រតិភូសភាតំណាងប្រជាជនចិន តំបន់ស្វយ័តស៊ីចាំង ធ្វើទស្សនកិច្ចកម្ពុជា ៣ថ្ងៃ
2025/11/26 06:45:59 pm
​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះបណ្តុះបណ្តាលដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធខេត្តក្រចេះ
2025/11/26 06:22:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/26 05:21:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am