គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំប្រកាសសមាជិកថ្មីជាង៩០០នាក់

2022/02/18 10:12:09 pm        612

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ប្រជាពលរដ្ឋចំនួន៨២៩នាក់ មកពីសមាជិកគណបក្សនយោបាយផ្សេងៗ ក្នុងខេត្តកំពង់ធំ ស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រី ​នៃកម្ពុជា បានសម្តែងកិច្ចស្វាគមន៍ អបអរសាទរ​ចំពោះ​អតីត​សមាជិក​គណបក្សផ្សេងៗ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបោះបង់គណបក្សដើមរបស់ខ្លួន ហើយជ្រើសយកការចូលរួមជីវភាពជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ។

ពិធី​បញ្ចូល​សមាជិក​របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ធំ ​នាពេលនេះ ជា​សក្ខីភាពបញ្ជាក់អំពី គោលបំណងឥតប្រែប្រួលរបស់គណបក្ស ​គឺប្រមូលផ្ដុំគ្រប់កម្លាំងស្នេហាជាតិ ដោយឥតប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា​ អតីតកាល ដើម្បីរួមគ្នាកសាង​ប្រទេសកម្ពុជា​តែមួយ​ ដោយឯករាជ្យភាព ​សន្តិភាព សេរីភាព ​ប្រជាធិបតេយ្យ អព្យាក្រឹត​ និងវឌ្ឍនភាពសង្គម។

អ្នកឧកញ៉ា បានបន្តថា ​បច្ចុប្បន្ន ប្រជាជនកម្ពុជា ​កំពុងរស់នៅដោយសុខដុមរមនាក្នុងសន្តិភាព ប្រជាធិបតេយ្យ ​ការគោរព​សិទ្ធិមនុស្ស​ និងការ​អភិវឌ្ឍ ដែលគណបក្ស​ប្រជាជនកម្ពុជា​បាន​ខិតខំ​ផ្ដល់ជូន។

ទន្ទឹមជាមួយគ្នានេះ ​ក៏នៅមានការងារសេសសល់ជាច្រើន ​ដែលកំពុងព្យាយាមដោះស្រាយ ដើម្បី​ឆ្លើយ​តប​ទៅនឹងសេចក្តីត្រូវការរបស់ប្រជាជននៅតាមមូលដ្ឋានផងដែរ។ បើទោះជាយ៉ាងនេះក្តី យើងរួមគ្នាជាធ្លុង​មួយប្រឈមមុខ ចំពោះការ​គាបសង្កត់​នៃការ​ប្រកួតប្រជែង​ដណ្តើម​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ រួមគ្នាតទល់ជាមួយការ ​មួលបង្កាច់ ​លាបពណ៌​ពី​សំណាក់​ពួកប្រឆាំង រួមគ្នា​ទប់ស្កាត់​បដិវត្តន៍ពណ៌​ មិន​ឲ្យរស់ឡើងវិញ​នៅលើទឹកដីកម្ពុជា ​និងរួមគ្នាពង្រឹងឯករាជ្យ សន្តិភាព ​បូរណភាពទឹកដី ​ពង្រឹង​ស្មារតីធ្វើម្ចាស់​លើជោគវាសនារបស់ប្រទេសជាតិ​ ខិតខំ កសាង​សេដ្ឋកិច្ច សង្គម ​ដើម្បីអនាគត​ត្រចេះត្រចង់​របស់​ជំនាន់​ក្រោយរបស់យើង៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm