វេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលី លើក៩ ពង្រឹងទំនាក់ទំនង និងទប់ស្កាត់បទល្មើសឆ្លងដែន

2025/11/27 02:22:40 am        130

នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលី ដឹកនាំដោយ លោកជំទាវ JODIE BJERREGAARD នាយកទទួលបន្ទុកការងារតំបន់មេគង្គ ចូលរួមវេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលីលើក ៩ (9th Australia-Cambodia Immigration Forum) ដែលរៀបចំឡើង នៅខេត្តកោះកុង។

វេទិកានេះដែរ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរវឌ្ឍនភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ និងប្រព័ន្ធត្រួតពិនិត្យច្រកទ្វារព្រំដែន។ ក្នុងនោះដែរ ក៏មានផ្លាស់ប្ដូរនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍លើការងារទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាជំនាញរបស់មន្រ្តីអន្តោប្រវេសន៍។ 

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សា លើការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងអំពើរត់ពន្ធមនុស្ស ព្រមទាំងការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសផ្សេងៗនៅតាមច្រកទ្វារព្រំដែន។ 

ភាគីទាំងពីរក៏បានការពិភាក្សាអំពីគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញថ្មី (Detention Center) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានលក្ខណ:សមស្រប ឆ្លើយតបនឹងសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពរបស់ជនបរទេស។

ភាគីទាំងពីរបន្តពិភាក្សាអំពីគម្រោងផ្តល់ជំនួយគាំទ្រផ្នែកបណ្តុះបណ្តាលជំនាញដល់មន្រ្តីច្រកទ្វារ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្ស និងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការបណ្តុះបណ្តាលភាសាអង់គ្លេស។ 

ភាគីអស្ត្រាលី ក៏បានគាំទ្រក្នុងការបង្កើតមជ្ឍមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាននៅកម្ពុជា (ASEAN Immigration Training Center) ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីអន្តោប្រវេសន៍តាមរយ:ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្រ្តីអន្តោប្រវេសន៍នៃប្រទេសជាសមាជិកអាស៊ាន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm