កម្មករសហជីពរាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងច្បាប់ការងារថ្មីរបស់ប្រទេសឥណ្ឌា

2025/11/27 02:24:37 am        71

កម្មករសហជីពរាប់ពាន់នាក់ នៅទូទាំងប្រទេសឥណ្ឌា នៅថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ បាននាំគ្នាតវ៉ាប្រឆាំងនឹងការដាក់ចេញនូវច្បាប់ការងារថ្មីរបស់រដ្ឋាភិបាល ដោយនិយាយថា បទប្បញត្តិទាំងនោះនឹងនាំឲ្យមានការកេងប្រវ័ញ្ចសាជីវកម្ម និងបំផ្លាញសិទ្ធិដែលទទួលបានយ៉ាងលំបាករបស់ពួកគេ។

ប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៥ របស់ពិភពលោក កាលពីសប្តាហ៍មុន បានចាប់ផ្ដើមអនុវត្តច្បាប់ការងារដែលទន្ទឹងរង់ចាំមកជាយូរហើយ ពោលគឺជាអ្វីដែលនឹងមកជំនួសច្បាប់សម័យអាណានិគម និងសម្រួលដល់ភាពស្មុគស្មាញនៃបទប្បញ្ញត្តិ។

កំណែទម្រង់នេះ បង្រួបច្បាប់ការងារដែលមានស្រាប់ចំនួន ២៩ ឲ្យទៅជាច្បាប់សំខាន់ៗចំនួន ៤ ដោយចំនួនច្បាប់ត្រូវបានកាត់បន្ថយពីជាង ១.៤០០ ឲ្យសល់ប្រហែល ៣៥០ ប៉ុន្តែសហជីពលើកឡើងថា កំណែទម្រង់នេះនឹងប៉ះពាល់ដល់សិទ្ធិកម្មករ។

លោក Gautam Mody ទៅពីសហជីព New Trade Union Initiative បាននិយាយថា កម្មករមកពីគ្រប់ផ្នែកទាំងអស់ កំពុងតវ៉ានៅថ្ងៃពុធនេះ នៅខាងក្រៅរោងចក្រ និងនៅកណ្តាលទីក្រុងជាច្រើន។ លោក Mody បានប្រាប់បណ្ដាញសារព័ត៌មានថា៖ «កម្មករត្រូវបានរដ្ឋាភិបាលធ្វើឲ្យភ្ញាក់ផ្អើល។ យើងចង់បានភាពត្រឹមត្រូវ យុត្តិធម៌ និងសមធម៌ នៅចំពោះមុខច្បាប់ ដែលត្រូវបានបដិសេធ នៅក្រោមច្បាប់ថ្មីនេះ»។

ទោះបីជាបទប្បញ្ញត្តិថ្មីនេះ ធ្វើឲ្យប្រសើរឡើងនូវស្តង់ដារសុវត្ថិភាព និងអាណត្តិដែលធានាដល់អត្ថប្រយោជន៍សន្តិសុខសង្គម សម្រាប់កម្មករនិយោជិតក៏ដោយ ក៏ច្បាប់នេះអនុញ្ញាតឲ្យមានវេនការងារនៅរោងចក្រយូរជាងមុន ធ្វើឲ្យកម្មករកាន់តែពិបាកធ្វើកូដកម្ម និងផ្ដល់ភាពងាយស្រួលដល់ក្រុមហ៊ុនកម្រិតមធ្យមបណ្តេញបុគ្គលិក។

ការផ្ដល់លក្ខខណ្ឌដ៏ចម្រូងចម្រាសនេះ បង្កើនកម្រិត ដើម្បីឲ្យក្រុមហ៊ុនដែលត្រូវការការអនុញ្ញាតពីរដ្ឋាភិបាលជាមុន ក្នុងការបញ្ឈប់បុគ្គលិកពីចំនួន ១០០ ទៅ ៣០០នាក់ ដែលមានន័យថា ក្រុមហ៊ុនដែលមាននិយោជិតរហូតដល់ ៣០០នាក់ អាចកាត់បុគ្គលិក ដោយមិនចាំបាច់មានការយល់ព្រមណាមួយឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm