ក្រសួងសុខាភិបាល៖ អ៊ីស្រាអែលបានប្រគល់សាកសពជនជាតិប៉ាឡេស្ទីន ១៥នាក់ ទៅតំបន់ហ្កាហ្សា

2025/11/27 03:19:47 am        115

ក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា អ៊ីស្រាអែលបានប្រគល់សាកសពអ្នកទោសប៉ាឡេស្ទីនចំនួន ១៥នាក់ នៅថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រសួងសុខាភិបាល ប្រកាសពីការទទួលសាកសពចំនួន ១៥នាក់នៃទុក្ករបុគ្គលដែលត្រូវបានប្រគល់នៅថ្ងៃនេះដោយអ្នកត្រួតត្រា គឺអ៊ីស្រាអែល តាមរយៈគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលនាំឲ្យចំនួនសាកសពសរុបដែលទទួលបាន មានដល់ ៣៤៥នាក់ហើយ»។

ប្រភពវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យ Nasser របស់តំបន់ហ្កាហ្សា នៅភាគខាងត្បូងនៃទីក្រុង Khan Younis បានបញ្ជាក់ថា ខ្លួនបានទទួលសាកសពចំនួន ១៥នាក់ តាមរយៈកាកបាទក្រហម។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា អ៊ីស្រាអែលត្រូវបានតម្រូវឲ្យប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ១៥នាក់ សម្រាប់ការប្រគល់ត្រឡប់នូវអ្នកស្លាប់ជនជាតិអ៊ីស្រាអែលម្នាក់។

សាកសពទាំង ១៥នាក់ ដែលបានប្រគល់នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ គឺជាថ្នូរនឹងអដ្ឋិធាតុរបស់លោក Dror Or ជាម្នាក់ ក្នុងចំណោមចំណាប់ថ្នូរ ៣នាក់ចុងក្រោយដែលត្រូវបានឃុំខ្លួននៅក្នុងដែនដីប៉ាឡេស្ទីន។ សាកសពរបស់លោកត្រូវបានប្រគល់ឲ្យអ៊ីស្រាអែលកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយពួកសកម្មប្រយុទ្ធនេះ តាមរយៈ ICRC ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm