ក្រសួងវប្បធម៌ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា លើកទី១» នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet)

2025/11/27 05:18:34 pm        208

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃ​កម្ពុជា​លើកទី១ ឆ្នាំ២០២៥» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នា​ចុងស​ប្តាហ៍​នេះ​ នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet) ខាងមុខសួនតេជោមាស តេជោយ៉ត មុខវត្ត​ឧណ្ណា​លោម​ ដើម្បីអបអរសាទរមរតកវប្បធម៌អរូបី ទាំងប្រាំពីរ ដែលត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO)។

ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកនេះថា នៅថ្ងៃទី២៩-៣០ ខែវិចិ្ឆកាខាងមុខនេះ អគ្គ​នាយកដ្ឋានបច្ចេកទេសវប្បធម៌ នឹងរៀបចំកម្មវិធីថ្មីមួយ ដែលយើងឲ្យឈ្មោះថា «សប្តាហ៍​បេតិក​ភណ្ឌវ​ប្បធម៌អរូបី នៃកម្ពុជា» នេះជាកម្មវិធីលើកដំបូងសម្រាប់ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​បានរៀបចំឡើង។ ហើយមូលហេតុអ្វីបានយើងដាក់ឈ្មោះកម្មវិធីនេះថា «សប្តាហ៍​បេតិក​ភណ្ឌ​វ​ប្បធម៌អរូបី នៃកម្ពុជា» គឺយើងបានដឹងហើយថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មាន​សម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបី ចំនួន០៧ ដែលបាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃម​នុស្សជាតិរបស់របស់អង្គការយូណេស្កូ ហើយថ្ងៃដែល​យើង​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​អរូបី គឺនៅថ្ងៃកៀកៗគ្នា។ ដូច្នេះដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អគ្គ​នាយកដ្ឋានបច្ចេកទេសវប្បធម៌ ក៏បានដាក់ឈ្មោះថា  «សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជា លើកទី១ ឆ្នាំ២០២៥»។

ជាចុងក្រោយឯកឧត្តម ឈុំ ម៉េងហុង បានបញ្ជាក់ទៀតថា ក្នុងក​ម្ម​វិធី​«សប្ដាហ៍​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ នៃកម្ពុជាលើកទី១ ឆ្នាំ២០២៥» ដែលជាព្រឹតិ្តការណ៍ដ៏ធំមួយទៀតនោះ គឺល្បែង​ប្រពៃណី​ទាញ​ព្រ័ត្រ ​បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែល​មាន​ប្រទេស​ចំនួន០៤ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៅថ្ងៃជាមួយគ្នា គឺប្រទេស​កម្ពុជា​ កូរ៉េ ហ្វីលីពីន និងវៀតណាម ហើយប្រទេសនីមួយៗបានប្រារព្ធខួប១០ឆ្នាំ នៃបណ្តា​ប្រទេស​រៀង​ៗខ្លួន។ ដូច្នេះព្រះរាជាណាចក្រកម្ពុជា ក៏លើកយកល្បែងប្រពៃណីទាញព្រ័ត្រនេះ ដើម្បី​ចូលរួមអបអរនិងប្រារព្ធខួប១០ឆ្នាំ នេះតែម្តង។ ហើយនៅក្នុងកម្មវិធីខាងលើនេះ យើង​មាន​រៀ​ប​ចំការតាំងពិព័រណ៍ល្បែងប្រពៃណីទាញព្រ័ត្រ តាមបណ្តាសហគមន៍នានាក្នុងប្រទេសកម្ពុជា ហើយ​ក៏និយាយ និងបង្ហាញល្បែងទាញព្រ័ត្រ ពីសហគមន៍តាមបណ្តាប្រទេសទាំង៣នេះផងដែរ ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        201
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm