[UPDATE] ពលរដ្ឋម៉ាឡេស៊ីជាង ២ម៉ឺននាក់ ជម្លៀសខ្លួនពីទឹកជំនន់ ខណៈរដ្ឋចំនួន១០ ទូទាំងប្រទេស រងផលប៉ះពាល់

2025/11/27 05:40:26 pm        173

យោងតាមអាជ្ញាធរបានឱ្យដឹងថា ចំនួនអ្នកជម្លៀសខ្លួនបានកើនឡើងជិត ២៥.០០០នាក់ហើយ នៅក្នុងប្រទេសម៉ាឡេស៊ី គិតត្រឹមថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ដោយមានរដ្ឋចំនួន១០ បានរងផលប៉ះពាល់នៅទូទាំងប្រទេស ដោយសារតែទឹកជំនន់ក្នុងរដូវមូសុងភាគឦសាននាពេលបច្ចុប្បន្ន។

រដ្ឋ Kelantan នៅតែជាតំបន់រងគ្រោះខ្លាំងជាងគេ ដោយមានអ្នកជម្លៀសដោយទឹកជំនន់ជិត ១ម៉ឺននាក់ ហើយតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងទៀតរួមមាន រដ្ឋ Perak រដ្ឋ Selangor និងរដ្ឋ Kedah ស្ថិតក្នុងចំណោមរដ្ឋប៉ះពាល់ទាំង១០ នៅទូទាំងប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់ បានស្លាប់ក្នុងទឹកជំនន់ម៉ាឡេស៊ី។

ជាមួយគ្នានេះ ប្រធាននាយកដ្ឋានឧតុនិយមម៉ាឡេស៊ី លោក Ambun Dindang បាននិយាយថា ទឹកជំនន់នៅទូទាំងរដូវមូសុងឦសាននេះ មិនត្រឹមតែដោយសារទឹកភ្លៀងលើសលប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារកត្តាទាក់ទងនឹងដីផងដែរ ដូចជាការផ្លាស់ប្តូរនៃការប្រើប្រាស់ដីធ្លី ដង់ស៊ីតេប្រជាជន និងប្រសិទ្ធភាពនៃប្រព័ន្ធលូក្នុងស្រុក។

មន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី បាននិយាយថា រដ្ឋាភិបាលបានដាក់ពង្រាយជាង ១០ម៉ឺនភ្នាក់ងារ ទាំងបុគ្គលិកនិងធនធាន មកពីទីភ្នាក់ងារជាច្រើន ឱ្យចុះទៅកាន់រដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរ ក្នុងអំឡុងរដូវមូសុងនេះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm