លោក Putin និង​លោក Lukashenko ពិភាក្សា​ពី​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា

2022/02/19 05:33:58 pm        270

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ជួប​ជាមួយ​ប្រធានាធិបតី​បេឡា​រុស្ស​លោក Alexander Lukashenko នៅ​ទីក្រុង​មូ​ស្គូ ដើម្បី​ពិភាក្សា​អំពី​សមយុទ្ធ​យោធា​រួមគ្នា​ដែល​កំពុង​បន្តនៅក្នុងប្រទេស​បេឡា​រុស្ស មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​។ សមយុទ្ធ​ទ្រង់​ទ្រាយ​ធំចូលរួម​ដោយ​កងកម្លាំង​រុស្ស៊ី​ផ្លាស់ប្តូរ​ពី​តំបន់​ចុង​បូព៌ា បាន​ជំរុញឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រទេស​លោកខាងលិច​ថា ពួកគេ​អាច​ប្រើ​សមយុទ្ធ​ដើម្បី​ឈ្លានពាន​ចូលទៅ​កាន់​រដ្ឋធានី​ប្រទេស​អ៊ុយ​ក្រែ​ន​។​

លោក Putin និយាយថា​ មេដឹកនាំ​ទាំងពីរបាន​យល់ព្រម​បន្ត​វិធានការ​ចាំបាច់​ទាំងអស់​រួមគ្នា ដើម្បីផ្តល់​សន្តិសុខសម្រាប់​ប្រទេស​ទាំងពីរ។ លោកបាន​ទទូចថា សមយុទ្ធ​រួម​នេះមាន​លក្ខណៈ​ការពារ​ទាំងស្រុង ហើយ​គ្មាន​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ​។ ប្រធានា​ធិប​តី​រុស្ស៊ីលោក Vladimir Putin បាន​ស្វាគមន៍​សម​ភាគីបេឡា​រុស្ស​លោក Alexander Lukashenko ខណៈមេដឹកនាំ​ទាំងពីរ​មាន​ផែនការពិនិត្យ​សមយុទ្ធនុយក្លេអ៊ែរ​រួមគ្នា​។ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា សមយុទ្ធ​នៅ​ថ្ងៃ​សៅរ៍​នេះនឹង​រួមបញ្ចូល​ការអនុវត្ត​ជាច្រើននៃ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​។ ​ប្រធានាធិបតី​បេឡា​រុស្សលោក Alexander Lukashenko និយាយថា យើង​មិន​ចង់បានសង្គ្រាមនោះទេ​។

​ការព្រួយបារម្ភ​ភ្លាមៗ​បាន​ផ្តោតលើ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​កងកម្លាំង​អ៊ុយ​ក្រែ​នបាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​ចាប់តាំងពី​ឆ្នាំ២០១៤ ក្នុងជម្លោះ​ដែលបណ្តាលឲ្យមនុស្ស​ប្រមាណ ១៤,០០០នាក់​ស្លាប់​។​ ​មន្ត្រី​សហរដ្ឋអាមេរិក និង​អឺរ៉ុបបាន​ផ្តោតលើ​ទាហាន​រុស្ស៊ី​ប្រមាណ ១៥០,០០០នាក់ដែលដាក់ពង្រាយនៅ​ជុំវិញ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ព្រមាន​ថា ជម្លោះ​ផ្តាច់ខ្លួន​ដ៏​រ៉ាំរ៉ៃនៅ​ភាគ​ខាងកើត​ប្រទេសអ៊ុយ​ក្រែ​នអាច​បង្ក​ការវាយប្រហារ​កាន់តែ​ងាយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        322
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm