ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អះអាងថា ត្រីឆ្នាំនេះ​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ដោយសារ​ទឹក​ទន្លេ​ធំ ​និងការបង្ក្រាបបទល្មើសយ៉ាងសកម្ម

2025/11/27 06:39:46 pm        426

បើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់​ឆ្នាំង​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ត្រីក្នុងទន្លេសាបឆ្នាំនេះ នឹង​សំបូរ​ជាង​ឆ្នាំ​កន្លងទៅ ដោយសារ​តែ​ការបង្ក្រាប​បទ​ល្មើស​ពី​សំណាក់​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់​ឆ្នាំង ​សហការជាមួយកម្លាំងកងទ័ពនៃតំបន់សឹករងកំពង់ឆ្នាំង កម្លាំងនគរបាលខេត្ត និងអាជ្ញាធរ​មូល​ដ្ឋាន​ បានធ្វើជាប្រចាំដែលគ្រប់សកម្មភាពនៃបទល្មើស ត្រូវបានបំផ្លាញ។ ម្យ៉ាងទៀត ដោយសារ​មាន​អំណោយផលពីទឹកទន្លេឡើងខ្ពស់ជាងឆ្នាំមុនផងដែរ។

លោកបន្តថា តាមការពិនិត្យកំពស់ទឹកទន្លេឆ្នាំនេះ គឺបានឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ធ្វើអោយ​វិសាល​ភាព​នៃតំបន់លិចទឹកធំទូលាយ ហើយទីតាំងលិចទឹកទាំងនោះ បានផ្តល់នូវ​ចំណី​អាហារ​ដល់​ត្រី​គ្រប់​គ្រាន់ ត្រីអាចពងកូនតាមទីវាលទាំងនោះបាន។ ម្យ៉ាងទៀតដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​, ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តម​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​និងមានការសំរបសំរួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ កម្លាំង​របស់​មន្ទីរ​កសិកម្ម កម្លាំងខណ្ឌរដ្ឋបាលជលផល កម្លាំងកងទ័ព កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បាន​ចុះ​បង្ក្រាបបទល្មើសគ្រប់ប្រភេទជាប្រចាំផងដែរ។ មកដល់ថ្ងៃនេះ ព្រៃលិច​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ មិនមានការបំផ្លាញយកទៅដាក់សម្រាស់គួរអោយកត់សម្គាល់នោះទេ ហើយ​ប្រសិន​បើ​កើត​មាន​ការកាប់ព្រៃលិចទឹកក្នុងតំបន់ណា មន្ត្រីជំនាញគ្រប់គ្រងនៅតំបន់នោះ ត្រូវទទួល​ខុស​ត្រូវ​ស្រាវ​ជ្រាវ​វែ​ករកមុខអ្នកកាប់បំផ្លាញព្រៃភ្លាម។

លោកប្រធានមន្ទីរកសិកម្ម បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូម​ជួយ​រក្សា​ការពារ​មច្ឆាជាតិ​ដោយ​កុំបង្កើតអោយមានបទល្មើសនេសាទគ្រប់ប្រភេទ ម្យ៉ាងទៀតជួយ​ថែ​រក្សា​ព្រៃលិច​ទឹក​អោយ​នៅគ​ង់វង្ស កុំឈូសបំផ្លាញយកតំបន់ហាមឃាត់ក្នុងតំបន់២ និងតំបន់៣។ ត្រី​នឹង​កើន​ឡើង​ ជួយដល់ជីវភាពគ្រួសារប្រជានេសាទទាំងអស់ ប្រសិនបើយើងរួមគ្នាជួយថែរក្សាមច្ឆាជាតិ និង​ធនធានធម្មជាតិ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        200
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm