អង្គការកែប្រែសហគមន៍ CTO ផ្តល់សម្ភារៈសិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន

2025/11/27 07:25:10 pm        141

នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អង្គការកែប្រែសហគមន៍ CTO ផ្តល់ជាសម្ភារៈ សិក្សាដល់កុមារ ដែលរងផលប៉ះពាល់ដោយសារជំលោះព្រំដែនខ្មែរ-ថៃ នៅជំរុំវត្តគោកមន និងកន្លែងរៀនបណ្តោះ អាសន្ន សាលាបឋមសិក្សាតាមាន់សែនជ័យ នៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោក យិញ យ៉ា នាយកប្រតិបត្តិអង្គការកែប្រែសហគមន៍ ( CTO) ប្រចាំសាខាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំកម្មវិធីចែក សម្ភារៈ សិក្សាដល់កុមារ នាពេលនេះ ក្នុងគោលបំណងរួមចំណែកជួយកុមារ និងគ្រួសារកុមារ ដើម្បីជួយសម្រាលនៃការខ្វះខាតក្នុងជីវភាព និងការលើកកំពស់សុខុមាលភាពដល់កុមារផងដែរ។លោក បន្តថា កម្មពិធីនេះ គឺជាការួមចំណែកមួយយ៉ាងសំខាន់ក្នុងការការងារ មនុស្សធម៌ ដើម្បីជួយដល់កុមារនៅកម្ពុជាដែលមានជីវភាពខ្វះខាត់ទទួលបាននូវសម្ភារសិក្សា ដើម្បីទទួលបាន ឱកាសសិក្សាដ៏សមរម្យ ។ លោកបញ្ជាក់បន្តថា កាផ្ទុះអាវុធនាថ្ងៃទី២៤កក្កដា ២០២៥ ដោយបញ្ហាជំលោះព្រំដែនខ្មែរ-ថៃ មានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារបានជំលៀស ចេញពីលំនៅដ្ឋាន ដើម្បីសុវត្ថិភាព ដែលខ្លះស្នាក់នៅជំរុំសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្នដែលអាជ្ញាធររៀបចំ ក្នុង និង ក្រៅខេត្ត ហើយមួយចំនួនទៀតបានទៅស្នាក់នៅបណ្តោះ អាសន្នតាមផ្ទះសាច់ញាតិ។ ប្រជាជនបានរត់ភៀសខ្លួនយ៉ាងកំហុក ហើយស្ថានភាពតានតឹងតាមបន្ទាត់ព្រំដែននៅបន្តអូសបន្លាយជាច្រើនខែ បើទោះបីជាមានបទឈប់បាញ់បានរៀបចំឡើងក្នុងថ្ងៃទី២៨ ខែកក្កដា   ឆ្នាំ២០២៥ ក៏ដោយ។ អង្គការកែប្រែសហគមន៍បានរួមគ្នានឹងដៃគូផ្តល់មូលនិធិឆ្លើយតបនូវតម្រូវបន្ទាន់៣លើក រួចមកហើយ ទៅដល់គ្រួសារដែលស្នាក់នៅក្នុងជំរុំវត្តថ្មកំបោរ និងវត្តបាត់ថ្កៅ ដែលមានជាសម្ភារះប្រើប្រាស់ ស្បៀង និងសាច់ប្រាក់ ក៏ដូចជាធុងស្តុកទឹកស្អាត អនាម័យ និងសម្ភារះគាំទ្រការសិក្សាកុមារ។

ការឆ្លើយតបខាងលើ អាចចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនមួយអន្លើ ឬតែក្នុងមួយរយះពេលខ្លីប៉ុនណោះ។ ម្យ៉ាងវិញទៀតទោះបីជាមានការចូលរួមឆ្លើយតបបន្ថែមពីស្ថាប័នដៃគូរអភិវឌ្ឍ និងផ្តល់ជំនួយជាតិ អន្តរជាតិ សប្បុរសជន និងរាជរដ្ឋាភិបាលជាហូរហែររួចមកហើយក៏ដោយ ក៏ទំហំនៃតម្រូវការពីផលប៉ះពាល់នេះនៅតែមិនទាន់គ្រប់គ្រាន់។ ក្រោយធ្វើការប្រជុំពិភាក្សាពិគ្រោះយោបល់ និងយោងទៅលើលទ្ធផលនៃការចុះវាយតម្លៃផលប៉ះពាល់នេះរួមគ្នា រវាងអង្គការកែប្រែសហគមន៍ និងអង្គការឆាលហ្វានកម្ពុជា យើងបានស្វះស្វែងរកថវិកា និងសម្រេចអនុម័តការគាំទ្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ។

អង្គការកែប្រែសហគមន៍ (CTO) តាមរយៈគម្រោងឆ្លើយតបសង្គ្រោះបន្ទាន់ដល់កុមារ និងអាណាព្យាបាលកុមារ ដែលរងផលប៉ះពាល់ដោយបញ្ហាជំលោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ (Emergency Response for Conflict-Affected Children and Parents in Oddar Meanchey province) ដែលគម្រោងនេះធ្វើការក្នុងភាពជាដៃគូរជាមួយអង្គការឆាលហ្វានកម្ពុជា ChildFund Cambodia ផ្តោតទៅដល់កុមារ និងគ្រួសារកុមារដែលស្នាក់នៅជំរុំសុវត្ថិភាពបណ្តោះអាសន្ន វត្តថ្មគោកមន និងវត្តបាត់ថ្កៅ គម្រោងនេះមានគោលដៅធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពដល់កុមារ លើកកំពស់សុខុមាលភាព និងជួយឲ្យកុមារ ឪពុកម្តាយកុមារដែលរងផលប៉ះពាល់ពីជំលោះព្រំដែន ហើយគម្រោងផ្តោតលើកុមារចំនួន និងឪពុកម្តាយកុមារដែលស្នាក់នៅជំរុំបណ្តោះអាសន្នសុវិត្ថិភាព វត្តបាត់ថ្កៅ និងវត្តគោកមន ចំនួន៥៦៨នាក់ ដែលក្នុងនោះមានកុមារពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ដែលកំពុងរៀនក្នុងកន្លែងរៀនបណ្តោះអាសន្នចំនួន១៦៨នាក់។ ជាមួយគ្នានេះ ក៏មានការអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពីពីវិធានការពារហានិភ័យដល់កុមារ និងឪពុកម្តាយកុមារដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹក។គោលបំណង៖

ផ្តល់ជូនកុមារនូវកន្លែងរៀន និងលេងកំសាន្ត ដែលមានបរិយាកាសមេត្រីភាព ផាសុខភាព តាមរយះរៀបចំកែលម្អរបំពេញបន្ថែមនៅកន្លែងរៀនឲ្យកាន់តែប្រសើរ និងផ្តល់សម្ភារះគាំទ្រការសិក្សាដល់កុមារ ។

ធ្វើការអប់រំផ្សព្វផ្សាយដល់កុមារនិងឪពុកម្តាយកុមារ អំពីសុវត្ថិភាពកុមារ សិទ្ធិកុមារ យន្តការរាយការណ៍ក្នុងករណីមានការរំលោភបំពានកុមារ ហើយរួមបញ្ចូលទាំងការអប់រំផ្លូវចិត្តដើម្បីកាត់បន្ថយភាពតានតឹងរបស់ជនភៀសសឹក។

សម្ភារៈដែលគាំទ្រផ្តល់ជូនតាមជំរុំទាំង២ កញ្ចប់សម្រាប់គ្រូបង្រៀនក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខស្មើនឹង ២៣៦ ឈុត កញ្ចប់ល្បែងកំសាន្តក្នុងកន្លែងរៀនបណ្ដោះអាសន្ន ១៤មុខ ស្មើនឹង ២៩០ឈុត៕ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm