អង្កេតកសិកម្មឆ្នាំ២០២៤ បង្ហាញថា គ្រួសារប្រកបកសិកម្មធ្លាក់ចុះមកត្រឹមជាង១លាន ៨សែន​គ្រួសារ

2025/11/27 07:30:31 pm        171

ក្រសួងផែនការ នៅថ្ងៃនេះ បានប្រកាសជាផ្លូវការលទ្ធផល អង្កេតកសិកម្មឆ្នាំ ២០២៤ ដោយ​រក​ឃើញ​នូវ​ទិន្នន័យសំខាន់ៗមួយចំនួន។ ក្នុងនោះក៏បាន​រក​ឃើញ​ដែរ​ចំនួន​គ្រួសារ​ដែល​ប្រកបរបរ​កសិកម្ម​នៅ​កម្ពុជាបានធ្លាក់ចុះមកសល់ត្រឹមប្រមាណជាង ១លាន ៨សែន គ្រួសារប៉ុណ្ណោះ។

លទ្ធផលនៃ អង្កេតកសិកម្មឆ្នាំ ២០២៤បង្ហាញថា ចំនួនគ្រួសារប្រកបរបរកសិកម្ម បាន​បន្ត​ធ្លាក់​ចុះ​មក​ត្រឹមជាង ១លាន ៨សែនគ្រួសារ ភាគច្រើនបំផុត នៃគ្រួសារប្រកបរបរកសិកម្ម ជាពលរដ្ឋ​រស់​នៅ​តំបន់វាលទំនាប តំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងចុងក្រោយបង្អស់ គឺពលរដ្ឋរ​ស់​នៅ​តំ​បន់ភ្នំ និងខ្ពង់រាប។ ក្នុងនោះដែរ ការផលិតកសិកម្មធ្វើឡើងលើគោលដៅសំខាន់ចំនួន ២ ចម្បង ដោយផ្ដើមពី ការប្រើប្រាស់សម្រាប់ក្នុងគ្រួសារមានចំនួន ៥២ភាគរយ និងគោលដៅ​សម្រាប់​លក់​មានចំនួន ៤៨ភាគរយ។

លោក ចាន់ សំអាត ប្រធាននាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានផ្ដល់ការ​បញ្ជាក់​ថែម​ថា ការធ្លាក់ចុះនៃចំនួនគ្រួសារប្រកបរបរកសិកម្ម ជារឿងធម្មតា​សម្រាប់​ប្រទេស​ដែល​កំពុង​រីក​ចម្រើនទៅមុខ។ លោកថាការថយចុះនៃគ្រួសារប្រកបរបរកសិកម្មនេះ មានថយ​ប្រមាណ​ជិត ២០ភាគរយ។

ភ្ជាប់​ជាមួយការថយចុះ នៃគ្រួសារប្រកបរបរកសិកម្មនេះ លោកបញ្ជាក់ថា ផ្ទៃដីដាំដុះ ក៏ដូចជា​ផលិត​កម្ម​ជាក់ស្ដែង ពុំមានការប្រែប្រួលខ្លាំងនោះទេ។ មិនប្រែប្រួលខ្លាំង ក្រោមហេតុផល អ្នក​ប្រកបរបរកសិកម្មខ្នាតតូច លក់ផ្ទៃដីកសិកម្មរបស់ខ្លួន ទៅឱ្យអ្នកប្រកបរបរកសិកម្មខ្នាតធំ ជា​ដើម​។

សូមបញ្ជាក់ថា ការងារអង្កេតកសិកម្មនេះ ជាកិច្ចការសំខាន់ ដែលមន្ត្រីជំនាញនៃក្រសួងផែនការ ដោយ​មានកិច្ចសហការជាមួយក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍចូលរួមបំពេញការងាររួមគ្នា។ ជា​រួម​លទ្ធផលទទួលបាន គឺនឹងត្រូវប្រើប្រាស់ ក្នុងគោលដៅសំខាន់ៗ បម្រើផលប្រយោជន៍ ក្នុង​ការ​បង្កើត​គោល​នយោបាយ ពិសេសលើកស្ទួយវិស័យកសិកម្ម។

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា របាយការណ៍​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៤ ដែលបាន ដាក់ប្រកាសផ្សព្វផ្សាយនាពេលនេះ នឹងឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទិន្នន័យ​ចាំ​បាច់ដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជូន​ដល់​អ្នក​ប្រើប្រាស់​ទិន្នន័យ​ស្ថិតិ​ពី​បណ្តា​ក្រសួង ស្ថាប័ន សម្រាប់ធ្វើជាធាតុចូល អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដើម្បីចូលរួមក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ ជីវភាពប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ លើសពីនេះទៅទៀត របាយការណ៍អង្កេតកសិកម្ម នេះ គឺជាទិន្នន័យស្ថិតិថ្មីមួយទៀត ដែល​បង្កើនចំនួនព័ត៌មាន សូចនាករ និងស្ថិតិកសិកម្ម ឱ្យកាន់តែមាន ភាពសម្បូរ​បែប​សម្រាប់​ការ​តាម​ដាន​ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា ២០១៦​-២០៣០៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        36
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        133
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm