ឯកឧត្តម ម៉ឹង សំផន ចុះចែកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋនៅស្រុកចន្ទ្រាខេត្តស្វាយរៀង

2022/02/19 06:06:20 pm        646

ស្វាយរៀង៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង ឯកឧត្តម ម៉ឹង សំផន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញនេះ បានចុះជួបជាមួយប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកចន្ទ្រា ព្រមទាំងប្រគល់ស្បៀងអាហារ និងថវិកាជូនដល់អនុសាខា កាកបាទក្រហមស្រុកផងដែរ ។

ក្នុងពិធីចុះសំណេះសំណាល និងចែកអំណោយនោះ ឯកឧត្តម ម៉ឹង សំផន បានលើកឡើងពី​គោល​នយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានីហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ការលំបាក និង ជីវភាពរស់​នៅ​របស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ​ដោយសម្តេចតេជោ បានខិតខំប្រឹងប្រែង​រកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និង​ការពារសុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក៏ដូចជាការជួយស្តារឡើងវិញ​នូវជីវភាព​ប្រជាពលរដ្ឋ ​និងសេដ្ឋកិច្ចជាតិ ​ក្រោយពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះ ។

ឯកឧត្តម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​ប្រមុខដឹកនាំ ក៏បានយកចិត្តទុកដាក់លើវិស័យអប់រំ ដោយបានសាងសង់សាលារៀន​នៅ​គ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីអោយកូនចៅប្រជាពលរដ្ឋបានចូលសិក្សារៀនសូត្រ ដែល​ជា​ប្រភពធនធានមនុស្សដ៏សំខាន់ទៅថ្ងៃអនាគត ។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ឹង សំផន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ ឃុំ ស្រុក និងកងកំលាំងប្រដាប់អាវុធ ​ដែលបានសាមគ្គី ​សហការគ្នាបានល្អ ក្នុងការ​បម្រើប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំក្នុងស្រុកចន្ទ្រា អោយមាន​ការ​រីកចំរើនផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា សមិទ្ធផល​នានាដែលកើតឡើង​នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក៏ដូចជា​នៅទូទាំង​ប្រទេស​នាពេលបច្ចុប្បន្ននេះ ​គឺដោយសារការដឹកនាំ​របស់​សម្តេចតេជោ​ ហ៊ុន សែន ដែល​បានធ្វើឱ្យប្រទេសជាតិមានការរីកចំរើន និងមានសុខសន្តិភាពពិតប្រាកដ ។យ៉ាងណាក៏ដោយឯកឧត្តម ម៉ឹង សំផន​ បានបន្តអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវគាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ​ធ្វើ​ជានាយករដ្ឋមន្ត្រី ​និងគាំទ្រឯកឧត្តម ​ហ៊ុន ម៉ាណែត ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃអនាគតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm