យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៦រ៉ិចទ័រ បានវាយប្រហារលើកោះមួយនៅឆ្នេរសមុទ្រស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា នេះ។
USGS បាននិយាយថា រញ្ជួយដីដ៏ខ្លាំងនេះបានវាយប្រហារកោះ Simeulue នៅវេលាម៉ោងក្នុងស្រុក ១១:៥៦នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅជម្រៅ ២៥គីឡូម៉ែត្រ៕
