រុស្ស៊ី៖ ផែនការសន្តិភាពអាមេរិកមិនត្រូវបានពិភាក្សានៅទីក្រុងអាប៊ូដាប៊ីទេ ខណៈលោក Trump បញ្ជូនបេសកជនទៅកាន់ទីក្រុងមូស្គូ

2025/11/27 07:54:10 pm        112

ទីប្រឹក្សាគោលនយោបាយការបរទេសជាន់ខ្ពស់របស់វិមានក្រឹមឡាំង លោក Yury Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធ២៦វិច្ឆិកាសប្ដាហ៍នេះ ថា ក្រុមមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកមិនបានពិភាក្សាពីផែនការចុងក្រោយរបស់សេតវិមានដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនក្នុងអំឡុង ពេលចរចានៅទីក្រុងអាប៊ូដាប៊ីមួយថ្ងៃមុននោះទេ ខណៈលោកប្រធានាធិបតី Donald Trump បាននិយាយថា លោកនឹងបញ្ជូនបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff ទៅកាន់ទីក្រុងមូស្គូ ដើម្បីបង្ហាញសំណើសន្តិភាពទៅកាន់លោក Vladimir Putin។  

លោក Ushakov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា អត់ទេ ផែនការសន្តិភាពមិនត្រូវបានពិភាក្សានៅទីក្រុងអាប៊ូដាប៊ីប្រទេសអារ៉ាប់រួមឡើយ។លោកថាទីក្រុងមូស្គូបានទទួលសេចក្តីព្រាងថ្មីបំផុតរបស់សហរដ្ឋអាមេរិក ប៉ុន្តែថាផែនការសន្តិភាពមិនត្រូវបានពិភាក្សាជាមួយនរណាម្នាក់លម្អិតទាល់តែសោះ។

លោក Ushakov បាននិយាយថា ទិដ្ឋភាពមួយចំនួននៃសំណើនេះអាចចាត់ទុកថាវិជ្ជមាន ប៉ុន្តែបានបន្ថែមថាទិដ្ឋភាពជាច្រើនតម្រូវឱ្យមានការពិភាក្សាពិសេសរវាងក្រុមអ្នកជំនាញ។ លោកក៏បានអះអាងផងដែរថា វាមិនចាំបាច់ទាល់តែសោះសម្រាប់មន្ត្រីអឺរ៉ុបក្នុងការចូលរួមដំណើរការនេះ។ 

យោងតាមទីប្រឹក្សាវិមានក្រឹមឡាំងរូបនេះ កិច្ចប្រជុំទីក្រុងអាប៊ូដាប៊ី បានផ្តោតលើបញ្ហាសន្តិសុខជាក់ស្តែង រួមទាំងការដោះដូរអ្នកទោស និងពាក់ព័ន្ធនឹងមន្ត្រីសន្តិសុខអ៊ុយក្រែន និងរុស្ស៊ី។

កិច្ចពិភាក្សាទាំងនោះក៏រួមបញ្ចូលទាំងលោក Dan Driscoll មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិក ដែលបានរៀបចំកិច្ចប្រជុំដាច់ដោយឡែកជាមួយគណៈប្រតិភូរុស្ស៊ី ផងដែរ ស្របពេលបន្តការពិភាក្សាកាលពីចុងសប្តាហ៍មុននៅទីក្រុងហ្សឺណែវរវាក្រុមងមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm