រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ពិនិត្យ​កងទ័ព​អាមេរិក​នៅ​ប្រទេស​ប៉ូឡូញ

2022/02/19 06:19:51 pm        1.0 K

​ប៉ូឡូញ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកលោក Lloyd Austin បាន​មក​ពិនិត្យ​កងទ័ព​សហរដ្ឋអាមេរិក និង​ប៉ូឡូញក្នុងប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃ​សុក្រក្នុងការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​សម្ព័ន្ធ​មិត្ត​ណា​តូ ក្នុងពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​រវាង​ប្រទេសអ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។ ​លោក Austin បាន​ជួប​ជាមួយ​កងទ័ព​នៅ​មូលដ្ឋាន Powidz ភាគ​ខាងលិច​ប្រទេស​ប៉ូឡូញ​។

លោក Austin និយាយថា នៅពេលណា​ក៏ដោយ​ដែល​យើង​ដាក់​ទាហាន​អាមេរិក​នៅ​កន្លែង​ណាមួយ វា​បង្ហាញ​ពី​ការតាំង​ចិត្ត​ក្នុង​ដំណោះស្រាយ​របស់​យើង​។ ​នៅក្នុង​ទីក្រុង Warsaw លោក Austin បាន​និយាយថា សហរដ្ឋអាមេរិក​មានផែន​ការលក់​រថក្រោះ​ប្រយុទ្ធ Abrams ចំនួន ២៥០គ្រឿង​ទៅឱ្យ​ប្រទេស​ប៉ូឡូញ​។​ ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Warsaw លោក Austin និយាយថា សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញាចិត្ត​ចំពោះ​មាត្រា​ទី៥ របស់​អង្គការ​ណា​តូដែល​ធានាថា សម្ព័ន្ធភាព​នឹងមក​ការពារ​សមាជិក​ណាមួយ​របស់ខ្លួន​ដែល​ត្រូវបាន​គេ​វាយប្រហារ​។ បន្ទាប់ពី​ការ​លុកលុយ​របស់រុស្ស៊ី​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ២០១៤ សហរដ្ឋអាមេរិកបានដាក់​ពង្រាយ​ទាហាន​ជាង ៤,០០០នាក់​ទៅកាន់​ប្រទេស​ប៉ូឡូញ​ក្នុង​មូលដ្ឋាន​ផ្លាស់ប្តូរ​។ ​លោក Austin និយាយថា បន្ទាប់ពី​ការបង្កើន​កងទ័ព​រុស្ស៊ីនាពេល​ថ្មីៗ​នេះនៅ​ជិត​ព្រំដែនប្រទេស​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក​បាន​បញ្ជូនទាហាន ៤,៧០០បន្ថែមទៀត​ទៅកាន់​ប្រទេស​ប៉ូឡូញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm