Liverpool ចាញ់នៅផ្ទះលើកដំបូងក្នុង ១៤ ប្រកួតចុងក្រោយនៅ UCL ខណៈ Mbappe ស៊ុតបួនគ្រាប់តែឯងឱ្យ Real Madrid

2025/11/27 09:31:24 pm        113

រដូវកាលដ៏អាក្រក់របស់ហង្សក្រហម Liverpool នៅតែបន្ត បន្ទាប់ពីបរាជ័យក្នុងទឹកដីរបស់ខ្លួន​ទល់នឹង PSV ៤-១ នៅក្របខណ្ឌ UEFA Champions League។

នេះជាបរាជ័យ​ក្នុងទឹកដី​ខ្លួនឯង​លើកដំបូងក្នុង ១៤ ប្រកួតចុងក្រោយនៅ UCL នេះសម្រាប់ Liverpool។

Couhaib Driouech ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងខណៈ Ivan Perisic ស៊ុតបាល់ ១១ ម៉ែត្រ និង Guus Til រកបានមួយគ្រាប់សម្រាប់ PSV បន្ទាប់ពី Dominik Szoboszlai រកបានមួយគ្រាប់សម្រាប់ Liverpool។

ជ័យជំនះនេះធ្វើឱ្យ PSV ឡើងមកលេខ ១៤ ក្នុងតារាងមាន ៨ ពិន្ទុខណៈ Liverpool ដែលចាញ់ ៩ ក្នុងចំណោម ១២ ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌនោះ ធ្លាក់មកលេខ ១២ មាន ៩ ពិន្ទុ។

ងាកមក Real Madrid រកបានជ័យជំនះប្រផិតប្រផើយនៅលើទឹកដីក្រិក Olympiakos ៤-៣ តាមរយៈគ្រាប់បាល់បួនគ្រាប់តែឯងរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe។

ក្នុងចំណោម ៤ គ្រាប់របស់ Mbappe មានបីគ្រាប់ជា Hat-Trick លឿនបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត Champions League ពោលគឺកើតឡើងនៅវគ្គទីមួយក្នុងរយៈពេល ៦ នាទី ៤២ វិនាទី។

បីពិន្ទុនេះ Real Madrid ឡើងមកលេខ ៥ ក្នុងតារាងមាន ១២ ពិន្ទុស្របពេលដែល Olympiakos ធ្លាក់ដល់លេខ ៣៣ មានត្រឹមពីរពិន្ទុ។

ចំណែកឯក្រុមកាំភ្លើងធំ Arsenal បានរក្សាតំណែងនាំមុខគេក្នុងជុំដំបូងនេះក្រោយជ័យជំនះលើក្រុមខ្លាំង Bayern Munich ៣-១ ដែលជាស្ថិតិឈ្នះ ១០០%។

Jurrien Timber រកបានគ្រាប់នាំមុខដំបូង មុនពេល Bayern តាមស្មើដោយកីឡាករយុវជន Lennart Karl។

Noni Madueke និង Gabriel Martinelli រកបានម្នាក់មួយគ្រាប់ធ្វើឱ្យបីពិន្ទុធ្លាក់មកក្នុងដៃ Arsenal ដែលជាជ័យជំនះទី ៥ មាន ១៥ ពិន្ទុពេញឈរលេខ ១ ខណៈដែល Bayern Munich បន្តឈរលេខបីមាន ១២ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm