សត្វទន្សោងជាប់អន្ទាក់ព្រាន ងាប់មួយក្បាលក្នុងព្រៃសង្ឃរុក្ខាវ័ន

2022/02/19 06:57:53 pm        1.4 K

ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានអត់អាហារជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ត្រូវបានកម្លាំងការពារព្រៃឈើ សហគមន៍ដើរល្បាតប្រទះឃើញ បន្ទាប់ពីលឺ ឮសំឡេងឆ្កែព្រួស ស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រព្រៃសន្លុង​ ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ នៅថ្ងៃទី១៨កុម្ភៈ ២០២២នេះ។

លោក សា ថ្លៃ ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ ​បានឧ្យដឹងថា សត្វ​ទន្សោងឈ្មោលមួយក្បាល ​ដែលបានងាប់បន្ទាប់ពីជាប់អន្ទាក់របស់ព្រានព្រៃ​ ត្រូវ​របួសជើង​ក្រោយ ផ្នែកខាងស្តាំ ​បន្ទាប់ពីបានដាច់ចេញពីអន្ទាក់រត់អស់ជាច្រើនថ្ងៃ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត។ខណៈព្រាន​បាន​នាំ​សត្វឆ្កែតាមរកហើយត្រូវ​បាន​ដេញ​ខាំ​ឱ្យ​រងរបួស រួម​និងព្រាន​បាន​ធ្វើការ​វ៉ៃ​ថែម​ផងទៀតនោះ​ ធ្វើឲ្យសត្វទន្សោង​បណ្តា​ឲ្យ​ងាប់​តែម្តង។

បច្ចុប្បន្នសត្វទន្សោងមួយក្បាលនោះ ត្រូវបានដឹកយកទៅ​ទីស្នាក់ការ​កណ្តាល​សហគមន៍​ព្រៃសង្ឃរុក្ខាវ័ន​ ដើម្បីធ្វើ​ពិធី​បង្សុកូល​ និង​កប់នៅទីនោះ។

គួរបញ្ជាក់ថា កន្លងមកនៅចំណុចព្រៃសង្ឃរុក្ខាវ័ន្ត ទោះបីមានកម្លាំង​សហគមន៍រួមទាំង​កម្លាំង​បរិស្ថាន ព្រះសង្ឃ​ធ្វើការ​ទប់ស្កាត់​ការពារយ៉ាង​ណាក្តី​ ក៏​នៅតែមានជនខិលខូច​ដែល​ជា​ព្រានព្រៃ​លប លួច​ចូល​ធ្វើសកម្មភាពដាក់​អន្ទាក់​សត្វ ឬក៏​បរបាញ់បាន​ដោយ​រលូន​ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm