ក្រុមហ៊ុន ROSTEC៖ប្រព័ន្ធការពារដែនអាកាស Pantsir ដែលផលិតនៅរុស្ស៊ី បង្ហាញពីសមត្ថភាពគ្មានដែនកំណត់

2025/11/27 10:36:42 pm        106

លោក Sergey Chemezov នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យារដ្ឋ Rostec បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ប្រព័ន្ធមីស៊ីលឬកាំភ្លើងបាញ់ពីដីទៅលើអាកាស Pantsir ដែល  ផលិតនៅប្រទេសរុស្ស៊ី មានសក្តានុពលប្រយុទ្ធគ្មានដែនកំណត់ ដែលបន្តកើនឡើង និងជាពិសេសអាចប្រើប្រាស់មីស៊ីលខ្នាតតូចចំនួន ៤៨ គ្រាប់ ដើម្បីវាយបកនឹងការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយ ធំបាន។  

នាយកប្រតិបត្តិក្រុមហ៊ុន Rostec បាននិយាយថា៖« ជារួម ប្រព័ន្ធការពារដែនអាកាស Pantsir បង្ហាញពីប្រសិទ្ធភាពខ្ពស់បំផុត។ យានយន្តប្រយុទ្ធមួយចំនួនមានកំណត់ត្រាគោលដៅរាប់រយ ដែលពួកគេបានបាញ់ទម្លាក់...ប្រព័ន្ធដំបូងនេះ ត្រូវបានរចនាឡើងកាលពីពីរទសវត្សរ៍មុន ប៉ុន្តែសមត្ថភាពដែលបានរចនារបស់វា ពិតជាគ្មានដែនកំណត់ ហើយបន្តត្រូវបានបង្កើនបន្ថែមទៀត»។ 

លោកបានកត់សម្គាល់ថា ប្រព័ន្ធមីស៊ីលឬកាំភ្លើងបាញ់ពីដីទៅលើអាកាស Pantsir បាញ់ទម្លាក់«គោលដៅហោះហើរទាំងអស់»។  

លោក Chemezov បានបញ្ជាក់ថា៖«យានយន្តប្រយុទ្ធ Pantsir អាចផ្ទុកគ្រាប់មីស៊ីលធុននេះចំនួន ៤៨ គ្រាប់ នៅលើតួរបស់វា ហើយមានសមត្ថភាពវាយប្រហារទៅលើការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំបាន»។  

លោកបានបន្ថែមថា ប្រព័ន្ធមីស៊ីលឬកាំភ្លើងបាញ់ពីដីទៅលើអាកាស Pantsir ក៏អាចបំផ្លាញប្រព័ន្ធបាញ់  រ៉ូកែតចល័ត HIMARS ដែលផលិតនៅអាមេរិកបានទាំងអស់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm