ក្រសួងឧស្សាហកម្មរៀបចំវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្ម ដើម្បីពង្រឹង​ផលិតកម្មក្នុងស្រុក

2025/11/27 10:44:22 pm        285

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំវេទិកាបង្ហាញ​សក្តានុពល​អាជីវកម្ម​ និងឧស្សាហកម្មគាំទ្រ លើកទី១ ដោយផ្តោត​លើ​សារៈសំខាន់​នៃ​ការ​កសាង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​ស្រុកឱ្យកាន់តែរឹងមាំ និងលើកកម្ពស់សមត្ថភាពសហ- គ្រាសធុនតូច និង​មធ្យម​ក្នុង​ស្រុក​ឱ្យ​ក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​វេទិកាបង្ហាញ សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា លើកទី១ នៅថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា សហគ្រាសធុនតូច និង មធ្យម បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារអភិវឌ្ឍជំនាញឯកទេសនិងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានា​បាន​នូវ​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ជវភាព។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា កម្ពុជានៅមានសក្តានុពលច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ី​យើង​មិន​ទាន់​ជា​ខ្សែ​ច្រវាក់​ដែលប្រទាក់ ក្រឡាគ្នាពេញលេញ និងកង់​ច្រវាក់​ខ្លះ​ពុំ​ទាន់​មាន​ការ​អភិវឌ្ឍ​ជ្រោម​ជ្រែង​ឱ្យ​បាន​រឹងមាំ បញ្ហានេះដោយសារកង្វះទិន្នន័យ ព័ត៌មាន និង ការយល់ដឹងអំពីសក្តានុពលរវាងគ្នា ធ្វើ​ឱ្យយើ​ងខកខានមិនទាន់បានប្រែក្លាយឱកាស និងសក្តានុពល ទៅជាផលប្រយោជន៍ ជាក់ស្តែង​។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​កំណត់​ផលិត​ផល​អាទិភាព​ក្នុង​អនុវិស័យ​ចំនួន៧ ដែល ផ្តល់ឱកាសទីផ្សារភ្លាមៗ និងភាពពាក់​ព័ន្ធ​ជាយុទ្ធសាស្រ្ត​សម្រាប់​ការ​ពង្រឹង​ខ្សែ​ច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍របស់ កម្ពុជា ដែលរួមមាន​អនុវិស័យ​វាយ​ន​ភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និងផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ,​ កម្មន្តសាលគ្រឿងបង្គំយានយន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាក​សញ្ញា,​និង​គ្រឿង​សង្ហារឹម​។

តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀរគរការវិនិយោគក្នុងស្រុក នៅ​ក្នុង​អនុវិស័យ​សក្តានុព​ល​ទាំង៧, ពង្រឹងការ តភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយ​នឹង​រោង​ចក្រធុនធំ និងឧស្សាហកម្ម, លើកកម្ពស់សមត្ថភាព និង គុណភាពផលិតផល តាមរយៈ​ការ​ចាប់​យកបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនឌីជីថលភាវូបនីយកម្ម, ជំរុញការអនុវត្តតាមស្តង់ដារជាតិ និង អន្តរជាតិដូចជា ISO, GMP និង GHP, ព្រមទាំង​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិត​ផល​ក្នុង​ស្រុក​ និងពង្រីកការនាំចេញរបស់សហគ្រាស កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        107
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        99
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm