លោក Netanyahu ត្រូវបានចោទថា គេចមិនទទួលខុសត្រូវ ខណៈអ៊ីស្រាអែលប្រឈមនឹងបរាជ័យ

2025/11/27 10:49:47 pm        87

ភាពតានតឹងកំពុងកើនឡើង រវាងឥស្សរជនខាងនយោបាយ និងយោធារបស់អ៊ីស្រាអែល ជុំវិញការទទួលខុសត្រូវ ចំពោះការបរាជ័យ នៅពីក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ត្រូវបានចោទប្រកាន់ថា បានគេចពីការទទួលខុសត្រូវ។

ការតវ៉ាប្រចាំសប្តាហ៍ ប្រឆាំងនឹងការដឹកនាំរបស់លោក Netanyahu ចំពោះសង្រ្គាមរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា នៅតំបន់ហ្កាហ្សា និងការទាមទារឲ្យមានការវិលត្រឡប់របស់ចំណាប់ថ្នូរ បានក្លាយជានិមិត្តរូបនៃកំហឹងដ៏ពុះកញ្ជ្រោល នៅក្នុងមជ្ឈដ្ឋានជាច្រើននៃសង្គមអ៊ីស្រាអែល ជុំវិញរបៀបដែលការវាយប្រហារ និងផលប៉ះពាល់ពីហេតុការណ៍នេះ ត្រូវបានដោះស្រាយ។

ពាក់ព័ន្ធនឹងភាពបរាជ័យនេះ សាធារណជនអ៊ីស្រាអែលភាគច្រើន បាននិងកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ លើព្រឹត្តិការណ៍ដែលនាំទៅដល់ការវាយប្រហាររបស់ក្រុមហាម៉ាស ក្នុងឆ្នាំ២០២៣ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ១.២២១នាក់ បានបាត់បង់ជីវិត។

ជាមួយគ្នានេះ ការស្ទង់មតិ បង្ហាញថា ប្រជាជនអ៊ីស្រាអែលជាង ៧០ភាគរយ ចង់ឲ្យគណៈកម្មាការស៊ើបអង្កេតរដ្ឋដែលត្រូវបានបង្កើតឡើង នាពេលកន្លងមក ស៊ើបអង្កេតការបរាជ័យធំៗកម្រិតរដ្ឋ។

អស់រយៈពេលជាង ២ឆ្នាំក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស គ្មានការស៊ើបអង្កេតត្រូវបានធ្វើឡើងឡើយ ហើយលោក Netanyahu បានច្រានចោលគំនិតនេះម្តងទៀតនៅក្នុងសភា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ដោយចោទក្រុមប្រឆាំងថា បានព្យាយាមប្រែក្លាយបញ្ហានេះឲ្យទៅជា «ឧបករណ៍នយោបាយ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm