អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើកិច្ចការងារ ដើម្បីឆ្លើយតបរាល់តម្រូវការពលរដ្ឋ

2025/11/28 12:09:11 am        109

កំពង់ស្ពឺ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម​ ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនិងតម្លាភាពរាល់សំណើរ សំនូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ការជម្រុញបែបនេះ ធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរគឺត្រូវតែចុះជាប់និងតាមដានរាល់សំណើរ សំនូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំនូមពរ និងតម្រូវការក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យទាន់ពេលវេលា ក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរនិងសំនូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។

ឯកឧត្តម​បន្តថា រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុង ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និង រដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ជាមួយនេះ ប្រធានគណបញ្ជាការឯកភាពនិងជាអភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់បន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅរវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក-ក្រុងនិងរដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន។

សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយនេះ តំណាងពលរដ្ឋក្នុងក្រុងច្បារមនបានធ្វើការសំនូមពរដល់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធឱ្យជួយពិនិត្យនិងដោះស្រាយចំពោះប្រជាពលរដ្ឋ ចំនួន៥គ្រួសាររំលោភយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិ សង់សំណង់មិនរៀបរយបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សុំឱ្យមានការកែលម្អស្ថានភាពផ្លូវក្នុងក្រុងជាច្រើនខ្សែកំពុងរងផលប៉ះពាល់ក្នុងខែវស្សាពិបាកក្នុងការធ្វើដំណើរ ស្ពានលូមួយចំនួនត្រូវបានជនឱកាសនិយមចាក់ដីរំលោភបិទមុខទឹកបង្កករជនលិច និងសុំឱ្យមានចុះបញ្ជីក្បាលដីបំពេញបន្ថែម។ជាងនេះបានសុំឱ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈកុំចាំទាល់តែបានប្រយោជន៍ ទើបខ្នះខ្នែងនិងពន្លឿនលើកិច្ចការងារផ្តល់សេវា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm