ចិនបញ្ជាក់ថា ជប៉ុននឹងទទួលបានផលដ៏ឈឺចាប់ បើឈានចូលបន្ទាត់ ពាក់ព័ន្ធនឹងកោះតៃវ៉ាន់

2025/11/28 12:39:39 am        70

ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានលើកឡើងថា ជប៉ុននឹងត្រូវទទួលបាន «ផលតបវិញយ៉ាងឈឺចាប់» ប្រសិនបើខ្លួនឈានចូលបន្ទាត់ ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ដោយនេះជាការឆ្លើយតបទៅនឹងផែនការរបស់ប្រទេសនេះ ក្នុងការដាក់ពង្រាយមីស៊ីល នៅលើកោះមួយដែលមានចម្ងាយប្រមាណជា ១០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រកោះតៃវ៉ាន់។

ការកត់សម្គាល់នេះបានកើតឡើង ស្របពេលមានវិបត្តិការទូតដ៏អាក្រក់បំផុតជាលើកដំបូង រវាងប្រទេសទាំង២ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅខែនេះថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។

ហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថា ផែនការកំពុង «ដំណើរការឆ្ពោះទៅមុខជានិច្ច» ក្នុងការដាក់ពង្រាយអង្គភាពមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យម នៅមូលដ្ឋានយោធាមួយលើកោះ Yonaguni ដែលជាកោះមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។

នៅពេលត្រូវបានសួរ អំពីការដាក់ពង្រាយដែលក្រសួងការបរទេសចិន បានរិះគន់រួចហើយនោះ ក្រសួងការពារជាតិរបស់ប្រទេសនេះ បានបញ្ជាក់ថា របៀប «ដោះស្រាយបញ្ហាកោះតៃវ៉ាន់» គឺជាកិច្ចការរបស់ចិន ហើយគ្មានអ្វីពាក់ព័ន្ធនោះឡើយជាមួយជប៉ុនដែលធ្លាប់បានគ្រប់គ្រងកោះតៃវ៉ាន់ពីឆ្នាំ១៨៩៥ រហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥។

អ្នកនាំពាក្យ លោក Jiang Bin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «មិនត្រឹមតែប្រទេសជប៉ុនមិនបានឆ្លុះបញ្ចាំងឲ្យស៊ីជម្រៅ អំពីឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរនៃការឈ្លានពាន និងការគ្រប់គ្រងអាណានិគមរបស់ខ្លួនលើកោះតៃវ៉ាន់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ប្រទេសនេះ ដោយផ្គើននឹងទស្សនៈរបស់ពិភពលោក បែរជាគិតមានអន្តរាគមន៍យោធា នៅច្រកសមុទ្រតៃវ៉ាន់»។

លោកបានបន្ថែមថា៖ «កងទ័ពរំដោះប្រជាជន មានសមត្ថភាពខ្លាំងក្លា និងមធ្យោបាយដែលអាចទុកចិត្តបាន ក្នុងការកម្ចាត់សត្រូវឈ្លានពានណាមួយ។ ប្រសិនបើភាគីជប៉ុនហ៊ានឆ្លងកាត់ខ្សែបន្ទាត់ សូម្បីតែពាក់កណ្តាលជំហាន ហើយនាំបញ្ហាមកដាក់ខ្លួននោះ ការទទួលបានផលដ៏ឈឺចាប់ នឹងកើតមានដោយចៀសមិនរួចឡើយ»៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        3
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm