ប្រជាពលរដ្ឋនៅតំបន់ជនបទនៃខេត្តស្វាយរៀង ទទួលបានផ្លូវពីរខ្សែទៀតសម្រាប់ប្រើប្រាស់

2025/11/28 01:16:46 am        349

ស្វាយរៀង ៖ ផ្លូវក្រាលល្បាយក្រួសស ចំនួនពីរខ្សែទៀត ត្រូវបានស្ថាបនារួចរាល់ និងប្រកាសដាក់ឱ្យប្រជាពលរដ្ឋក្នុងស្រុករមាស ហៀក ខេត្តស្វាយរៀង ប្រើប្រាស់ ដែលផ្លូវថ្មីនេះ នឹងចូលរួមចំណែកសំខាន់ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ចតំបន់ជនបទ មួយនេះ ។

​លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ នៅថ្ងៃទី២៦  ខែវិច្ឆិកា  ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យ និងប្រកាសដាក់អោយប្រើប្រាស់ផ្លូវក្រាលល្បាយក្រួសសចំនួន២ខ្សែ ប្រវែង១ម៉ឺន ២ពាន់ ៥០០ម៉ែត្រ ទទឹង ៥.៦ម៉ែត្រ  ខ្សែទី១ ស្ថិតនៅ (ភូមិជីកដី) ឃុំអណ្តូងត្របែក ស្រុករមាសហែក ប្រវែង ៩ពាន់ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ -ខ្សែទី២ ស្ថិតនៅផ្សារចន្រ្តី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង) ប្រវែង ៣ ពាន់ ៥០០ ម៉ែត្រ ទទឹងខ្នងលើ៦ ម៉ែត្រ បន្ទាប់ពីក្រុមការងាររបស់មន្ទីរ និងក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនានិងជួសជុលរួច។

ស្តិតក្នុងពេលចុះពិនិត្យគុណភាពផ្លូវទាំង២ទីតាំង លោកជំទាវអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងអបអរសាទរចំពោះក្រុមការងារ មន្ទីរក៏ដូចជាក្រសួង ដែលកន្លងមកបានធ្វើការស្ថាបនាផ្លូវ បានល្អទៅតាមគម្រោងដែលបានគ្រោងទុក។

លោកជំទាវ បានណែនាំដល់មន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តចុះសហការជា មួយរដ្ឋបាលមូលដ្ឋាន ធ្វើការថែទាំជួសជុលផ្លូវឲ្យបានញឹកញាប់ ពិសេសធ្វើការអប់រំដល់អ្នកប្រើប្រាស់ផ្លូវ ឲ្យពួកគេធ្វើការដឹកជញ្ជូនទៅតាមបទដ្ឋាន សំដៅប្រើប្រាស់ផ្លូវបានយូរអង្វែង ខណៈដែលរាជរដ្ឋាភិបាលបានវិភាជន៏ថវិកា ស្ថាបនានិងជួសជុលមានកាលកំណត់និងពេលវេលាច្បាស់លាស់។

 ទាក់ទងផ្លូវលំជនបទដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទ បានស្ថាបនារួចរាល់នៅក្នុងភូមិសាស្ត្រខេត្ត មន្ត្រីមន្ទីរបន្តចុះធ្វើការជួសជុស ថែទាំ ករណីផ្លូវប្រឈមនឹងការខូចខាតដោយចម្រោះទឹកភ្លៀង និងប្រើប្រាស់ខុសបទដ្ឋាន ដើម្បីផ្ដល់ឱ្យពលរដ្ឋប្រើប្រាស់ ពោលគឺបញ្ជៀសការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ។

 អត្ថបទ ៖ ភា សារិត




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        174
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        152
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm