គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Khan ទាមទារចូលជួប ស្របពេលមានក្ដីបារម្ភ អំពីសុខភាព

2025/11/28 01:58:33 am        66

គណបក្សរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គឺលោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានទាមទារឲ្យមានការចូលជួបជាមួយលោក ដោយនិយាយថា បក្សមានក្ដីបារម្ភ អំពីសុខភាពរបស់លោក ខណៈដែលរូបលោកត្រូវបានរារាំងមិនឲ្យគ្រួសារ និងមេធាវីរបស់លោកចូលសួរសុខទុក្ខ អស់រយៈពេលជាង ៣សប្តាហ៍ហើយ។

គួរបញ្ជាក់ថា លោក Khan បានជាប់ពន្ធនាគារតាំងពីខែសីហា ឆ្នាំ២០២៣ មកម៉្លេះ ដោយបានអនុវត្តទោសរយៈពេល ១៤ឆ្នាំ ជុំវិញការចោទប្រកាន់ពីបទពុករលួយ ជាករណីមួយ ក្នុងចំណោមសំណុំរឿងជាច្រើនដែលលោកនិយាយថា ត្រូវបានរៀបចំឡើង ដើម្បីកុំឲ្យលោកចូលប្រឡូកក្នុងឆាកនយោបាយ ពីសំណាក់យោធា ជាការលើកឡើងដែលត្រូវបានបដិសេធ។

លោក Zulfikar Bukhari អ្នកនាំពាក្យនៃគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់លោក Khan បាននិយាយថា គ្មាននរណាម្នាក់ បានជួបលោក Khan ឡើយ ចាប់តាំងពីថ្ងៃទី៤ ខែវិច្ឆិកា ហើយគ្មានហេតុផលណាមួយ ត្រូវបានផ្តល់ឲ្យនោះទេ ជុំវិញការមិនឲ្យចូលជួបនេះ។ លោក Khan កំពុងត្រូវបានបដិសេធមិនឲ្យចូលជួបសួរសុខទុក្ខ និងការផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ដ បើទោះបីជាលោកមានឋានៈជាអតីតនាយករដ្ឋមន្ត្រីក្ដី។

ដោយទាមទារឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យគ្រួសាររបស់លោក Khan ចូលទៅជួបរូបលោកជាបន្ទាន់នោះ លោក Bukhari បានប្រាប់សារព័ត៌មាន Reuters ថា៖ «សុខភាពរបស់គាត់ គឺជាក្ដីកង្វល់របស់យើង។ យើងព្រួយបារម្ភអំពីការដាក់ឲ្យនៅដាច់ពីគេឯងដោយខុសច្បាប់»។

ច្បាប់ពន្ធនាគារអនុញ្ញាតឲ្យលោក Khan ជួបអ្នកខាងក្រៅយ៉ាងតិចម្តង ក្នុងមួយសប្តាហ៍ តែអាជ្ញាធរពន្ធនាគារ អាចផ្អាកសិទ្ធិបែបនេះ។ គណបក្សបានបន្ថែមថា មានរយៈពេលយូរដល់រាប់សប្តាហ៍ហើយ នៅពេលដែលលោក Khan មិនត្រូវបានអនុញ្ញាតឲ្យជួបជាមួយអ្នកក្រៅ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm