ក្រសួងមុខងារសាធារណៈ ចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នៅខេត្តបាត់ដំបង

2025/11/28 02:11:16 am        180

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។

មានប្រសាសន៍ស្វាគមន៍ លោក ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានលើកឡើងអំពីស្ថានភាពទូទៅរបស់ខេត្ត ព្រមទាំងសមិទ្ធផលនានា ដែលខេត្តសម្រេចបាន ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អប្រសើរ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសជាតិក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះលោកអភិបាលរង ក៏បានលើកឡើងបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍន៍មូលធនមនុស្ស និងការបង្កើនសមត្ថភាព អាចឈានចូលទៅក្នុងទីផ្សារការងារបានងាយស្រួល រដ្ឋបាលខេត្តបាត់ដំបង បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា និងផ្លូវចិត្ត ដើម្បីឱ្យក្លាយទៅជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គម ព្រមទាំងក្លាយទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ 

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម យក់ ប៊ុនណា ក្នុងនាមជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.វ.ជ. ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចចក្ខុវិស័យដ៏មានតម្លៃសម្រាប់ប្រជាជន រាជរដ្ឋាភិបាល បានកំណត់ និងបេ្តជ្ញាបន្តកសាង និងអភិវឌ្ឍធនធាននិងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពគន្លឹះចំនួន ៥គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ព្រមទាំងអនុវត្តកាន់តែស៊ីជម្រៅនូវការកែទម្រង់អភិបាលកិច្ច សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប គាំទ្រដល់ការបម្រើកាន់តែប្រសើរឡើងនូវសេចក្តីត្រូវការរបស់ប្រជាជន និងការសម្រេចបានគោលនយោបាយអភិវឌ្ឍ និងការពារប្រទេសជាតិប្រកបដោយប្រសិទ្ធភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

"កិច្ចការអាទិភាពមួយចំនួន ក្នុងការពង្រឹងនិងការកែទម្រង់ស្ថាប័ន ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារតាមរយៈ ការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ត្រូវបានអនុវត្តជាបន្តបន្ទាប់ ស្របគ្នាជាមួយនឹងការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិធានការគន្លឹះក្នុងវិស័យអប់រំ និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងទម្រង់ជាជវភាពនៃតួរអង្គតែមួយ ក្រោមការតម្រង់ទិសដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី។" ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ថែម។

ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់លម្អិតពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានផ្តោតទៅលើការងារអាទិភាពចំនួនបី ក្នុងគោលដៅដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព និង ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន ការលើកកម្ពស់គុណភាពសេវាអប់រំ សុខាភិបាល និងកសិកម្មនៅមូលដ្ឋាន។

សូមជម្រាបដែរថា បន្ទាប់ពីពិធីប្រកាសបើកអង្គសិក្ខាសាលារួចមក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូ អញ្ជើញធ្វើទស្សនកិច្ចនៅតាមស្តង់ពិព័រណ៍នានាស្ដីពីឧត្ដមានុវត្តន៍ និងនវានុវត្តន៍ នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់អង្គភាពជ័យលាភីផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ដែលបានដាក់តាំងបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់ខ្លួន នៅក្នុងបរិវេណទីធ្លានៃទីកន្លែងសិក្ខាសាលា។ ទន្ទឹមនេះ ឯកឧត្ដម ក៏បានបន្តទស្សនកិច្ច នៅវិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង ដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ និងជួបផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក និងប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលគាំទ្រវិទ្យាល័យពេជ្រចិន្តា៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm