លោក Macron ប្រកាសពីការបម្រើយោធាស្ម័គ្រចិត្តថ្មី ខណៈបារាំងប្រឹងពង្រឹងកម្លាំងប្រដាប់អាវុធ

2025/11/28 03:00:47 am        86


លោកប្រធានាធិបតី Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែវិច្ឆិកា) នេះ បានបង្ហាញផែនការចូលបម្រើយោធាជាតិថ្មី ខណៈដែលប្រទេសបារាំងប្រឹងប្រែងពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីដោះស្រាយកង្វល់ដែលកំពុងកើនឡើង ពាក់ព័ន្ធនឹងការគំរាមកំហែងពីសំនាក់រុស្ស៊ី ចំពោះបណ្ដាប្រទេស នៅអឺរ៉ុប លើសពីការធ្វើសង្គ្រាម នៅអ៊ុយក្រែន។

លោក Macron បានប្រកាសថា អ្នកស្ម័គ្រចិត្តដែលមានអាយុចន្លោះ ១៨ និង ១៩ឆ្នាំ នឹងចាប់ផ្តើមការចូលបម្រើនេះនៅឆ្នាំក្រោយ នៅក្នុងកម្មវិធីចូលបម្រើយោធាថ្មីរយៈពេល ១០ខែ។ ក្នុងសុន្ទរកថា នៅឯមូលដ្ឋានយោធា Varces ក្នុងតំបន់ Alps របស់ប្រទេសបារាំង លោក Macron បានប្រាប់ថា៖ «កម្មវិធីចូលបម្រើកងទ័ពជាតិថ្មីមួយ ត្រូវបានរៀបចំបង្កើតឡើងជាបណ្តើរៗ ដោយចាប់ផ្តើមពីរដូវក្តៅក្រោយទៅ»។

លោក Macron បាននិយាយថា អ្នកស្ម័គ្រចិត្តវ័យក្មេង នឹងចូលបម្រើយោធាតែនៅដីគោក និងដែនដីក្រៅប្រទេសរបស់បារាំងតែប៉ុណ្ណោះ មិនមែននៅក្នុងប្រតិបត្តិការយោធារបស់បារាំង នៅក្រៅប្រទេសនោះឡើយ។ កាលពីដើមឆ្នាំនេះ មេដឹកនាំបារាំងរូបនេះ បានប្រកាសពីចេតនារបស់លោកក្នុងការផ្តល់ឲ្យយុវជនបារាំងនូវជម្រើសថ្មីមួយ ក្នុងការចូលបម្រើដោយស្ម័គ្រចិត្ត នៅក្នុងជួរកងទ័ព។ 

ការកេណ្ឌទ័ពដែលបារាំងបានបញ្ចប់ក្នុងឆ្នាំ១៩៩៦ មិនត្រូវបានយកមកពិចារណាឡើយ។ ហើយជាមួយគ្នានេះ លោក Macron បានពន្យល់ថា បារាំងប្រឹងប្រែងលើកកម្ពស់សមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បានធ្វើឲ្យទ្វីបអឺរ៉ុប ស្ថិតក្នុង «ហានិភ័យយ៉ាងខ្លាំង»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm