[UPDATE] សមាជិកឆ្មាំជាតិសហរដ្ឋអាមេរិក ម្នាក់បានស្លាប់ ក្រោយការបាញ់ប្រហារដ៏កក្រើកនៅទីក្រុងវ៉ាស៊ីនតោន

2025/11/28 08:09:42 am        95

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា សមាជិកម្នាក់ក្នុងចំណោមសមាជិកពីរនាក់ នៃកងឆ្មាំជាតិរបស់សហរដ្ឋអាមេរិក ដែលរងការបាញ់ប្រហារដ៏ធំមួយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃពុធកន្លងទៅ បានស្លាប់ហើយ។

ប្រធានាធិបតី Trump បានបន្តថា អ្នកស្លាប់នោះឈ្មោះ នាង Sarah Beckstrom វ័យ ២០ឆ្នាំ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។ សមាជិកឆ្មាំជាតិទីពីរដែលក៏ត្រូវបានបាញ់ផងដែរនោះឈ្មោះ លោក Andrew Wolfe វ័យ ២៤ឆ្នាំ។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដដែលថា លោក Wolfe នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

ឆ្មាំជាតិទាំងពីរនាក់នេះ ត្រូវបានបាញ់ប្រហារនៅចម្ងាយជិត ក្បែរទីលានចតុរង្គ Farragut ក្នុងតំបន់ទីប្រជុំជន បន្ទាប់ពីម៉ោងក្នុងស្រុក ១៤:០០ កាលពីថ្ងៃពុធ។ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងការបាញ់ប្រហារនោះ ឈ្មោះ Rahmanullah Lakanwal អាយុ ២៩ឆ្នាំ មកពីអាហ្វហ្គានីស្ថាន។

ទីតាំងនៃការបាញ់ប្រហារ កើតឡើងចម្ងាយត្រឹមតែប៉ុន្មានអគារប៉ុណ្ណោះដល់សេតវិមាន ហើយក្រុមមន្ត្រីអនុវត្តច្បាប់ជាច្រើន បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយជនរងគ្រោះទាំងពីរនាក់ និងចាប់ខ្មាន់កាំភ្លើង។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិក លោកស្រី Pam Bondi បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យយុត្តិធម៌នឹងស្វះស្វែងរកការកាត់ទោសប្រហារជីវិតប្រឆាំងនឹងជនសង្ស័យរូបនេះ៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am