អាមេរិក នឹងបើកការត្រួតពិនិត្យទ្រង់ទ្រាយធំលើអន្តោប្រវេសន៍ បន្ទាប់ពីការបាញ់ប្រហារនៅវ៉ាស៊ីនតោន

2025/11/28 03:13:01 pm        152

ក្រុមមន្ត្រីនៅក្រសួងសន្តិសុខមាតុភូមិ (DHS) របស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យបើកការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើករណីសិទ្ធិជ្រកកោនដែលអនុម័តក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden និងបណ្ណបៃតង (Green Card) ដែលបានចេញឱ្យប្រជាពលរដ្ឋនៃប្រទេសចំនួន១៩។

ក្រុមមន្ត្រីនិយាយថា ជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ដែលសង្ស័យថាបានបាញ់ប្រហារលើសមាជិកឆ្មាំជាតិ ២នាក់ នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃពុធកន្លងទៅ បានចូលសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១ ក្រោមកម្មវិធីតាំងទីលំនៅថ្មី។ ប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារ ដែលនាំឱ្យសមាជិកឆ្មាំជាតិម្នាក់ស្លាប់និងម្នាក់របួសធ្ងន់ សេវាសញ្ជាតិ និងអន្តោប្រវេសន៍របស់អាមេរិក (USCIS) បានប្រកាសផ្អាកជាបន្ទាន់ និងមិនកំណត់ នៃសំណើអន្តោប្រវេសន៍ទាំងអស់ ដែលទាក់ទងនឹងជនជាតិអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួង DHS និយាយថា រដ្ឋបាលលោក Trump កំពុងពង្រីកការពិនិត្យឡើងវិញ និងគ្របដណ្ដប់លើករណីសិទ្ធិជ្រកកោនទាំងអស់ ដែលអនុម័តក្រោមរដ្ឋបាលលោក Biden ។ ប្រធានសេវាសញ្ជាតិ USCIS លោក Joseph Edlow បាននិយាយថា លោកកំពុងបើក "ការត្រួតពិនិត្យទ្រង់ទ្រាយធំ និងហ្មត់ចត់នៃរាល់បណ្ណបៃតងសម្រាប់ជនបរទេសគ្រប់រូបពីគ្រប់ប្រទេស ដែលគួរឱ្យបារម្ភ" តាមសំណើរបស់លោក Trump ។

លោក Edlow មិនបានបញ្ជាក់ទេថា ប្រទេសណាខ្លះត្រូវអាមេរិកចាត់ទុកថាជាប្រទេសគួរឱ្យបារម្ភ។ សាវាសញ្ជាតិ USCIS បានចង្អុលទៅបញ្ជីហាមឃាត់ការធ្វើដំណើរដែលលោក Trump បានដាក់កាលពីខែមិថុនា លើពលរដ្ឋ ១៩ប្រទេស រួមទាំងអាហ្វហ្គានីស្ថាន ប៊ូរុនឌី ឡាវ តូហ្គោ វ៉េណេស៊ុយអេឡា សៀរ៉ាឡេអូន និងតូមិននីស្ថានជាដើម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        275
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        317
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        297

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm