មន្រ្តីអ៊ុយក្រែន និងអាមេរិក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាផែនការសន្តិភាព

2025/11/28 09:55:06 am        53

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ វិច្ឆិកា) ថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីបង្កើតរូបមន្តសន្តិភាពមួយ ដែលបានពិភាក្សានៅក្នុងជំនួបទីក្រុងហ្សឺណែវ ដើម្បីនាំមកនូវសន្តិភាព និងផ្តល់ការធានាសន្តិសុខសម្រាប់ទីក្រុងគីវ។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួនថា "ក្រុមការងាររបស់អ៊ុយក្រែន រួមជាមួយនឹងតំណាងអាមេរិក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីបន្តនាំយកដំណោះស្រាយដល់ចំណុចខ្វែងគ្នា ដែលជាលទ្ធផលនៃកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ក្នុងទម្រង់មួយដែលនឹងនាំភាគីទាំងពីរនៅលើផ្លូវឆ្ពោះទៅរកការធានាសន្តិភាព និងសន្តិសុខ"។

លោក Zelenskyy បន្តថា "នឹងមានកិច្ចប្រជុំគណៈប្រតិភូ ហើយភាគីអ៊ុយក្រែន នឹងត្រៀមលក្ខណៈយ៉ាងល្អ និងផ្តោតលើការងារប្រកបដោយអត្ថន័យ"។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមថា កិច្ចពិភាក្សាបន្ថែមទៀតដែលពាក់ព័ន្ធគណៈប្រតិភូទាំងពីរ និងរូបលោកផ្ទាល់ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែលោកមិនផ្តល់ព័ត៌មានលម្អិតនោះទេ។

ផែនការសន្តិភាព ២៨ចំណុចរបស់អាមេរិក ដែលត្រូវរាយការណ៍ថាបង្រួញមកជាក្រមខណ្ឌ ១៩ចំណុចវិញ និងបានលេចធ្លាយកាលពីសប្តាហ៍មុននោះ បានបង្កការភ្ញាក់ផ្អើលនៅអ៊ឺរ៉ុប។ ផែនការនេះអំពាវនាវឱ្យមានការសម្បទានទឹកដីដោយអ៊ុយក្រែន បន្ថយទំហំកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងការសន្យាថា ទីក្រុងគីវនឹងមិនចូលរួមជាមួយណាតូឡើយ៕

អត្ថបទដែលទាក់ទង

ភ្លៀងធ្លាក់ខ្លាំងបន្ថែមទុក្ខវេទនាដល់ប្រជាជន ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សា
2025/11/28 10:52:15 am        1
[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅស្រី លង្កា បានកើនឡើងដល់ជាង៤០នាក់ហើយ
2025/11/28 10:49:24 am        1
យន្តហោះនិងនាវាបំពាក់មីស៊ីលស៊ីបគោលដៅរបស់អាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានព័រតូរីកូ
2025/11/28 10:24:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លៀងធ្លាក់ខ្លាំងបន្ថែមទុក្ខវេទនាដល់ប្រជាជន ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សា

2025/11/28 10:52:15 am
​[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅស្រី លង្កា បានកើនឡើងដល់ជាង៤០នាក់ហើយ
2025/11/28 10:49:24 am
​សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» ទទួលបានជ័យលាភី «Best of the Best-Cambodia» ពី Gourmand Awards Best of the Best ១៩៩៥-២០២៥
2025/11/28 10:46:36 am
​ព្រះមហាក្សត្រ៖ អបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិមានភាពប៉ិនប្រសប់ដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ
2025/11/28 10:38:43 am
​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​កូរ៉េខាង​ត្បូង​ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសមាជិក​សភាកូរ៉េ
2025/11/28 10:32:36 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/27 07:29:13 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/26 03:19:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am