ភ្លៀងធ្លាក់ខ្លាំងបន្ថែមទុក្ខវេទនាដល់ប្រជាជន ដែលភៀសខ្លួនពីសង្គ្រាមនៅក្នុងដែនដីហ្កាហ្សា

2025/11/28 10:52:15 am        163

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅតំបន់ហ្កាហ្សាបានបន្ថែមទុក្ខវេទនាដល់ប្រជាជនប៉ាឡេស្ទីនកំពុងភៀសខ្លួនចេញពីទីលំនៅ ដែលប្រឹងតស៊ូនឹងទឹកជំនន់ អាកាសធាតុត្រជាក់ក្នុងរដូវរងា និងកង្វះខាតសម្ភារៈចាំបាច់យ៉ាងធ្ងន់ធ្ងរ។

នៅកណ្តាលតំបន់ហ្កាហ្សា ជំរំតង់សម្រាប់ជនស៊ីវិលដែលផ្លាស់ទីលំនៅត្រូវបានទឹកជន់លិច និងគ្របដណ្ដប់ដោយល្បាប់និងកម្ទេចដីក្រាស់ៗពេលទឹកស្រក។ពលរដ្ឋប៉ាឡេស្ទីនកំពុងប្រើសម្ភារៈងាយៗដើម្បីសាងសង់ទំនប់ដីជុំវិញតង់របស់ពួកគេ ការពារកុំឱ្យទឹកហូរចូល ដោយនិយាយថាពួកគេមិនអាចធ្វើអ្វីបានច្រើនទេក្នុងកាលៈទេសៈនេះ។

អ្នកស្រុកហ្កាហ្សាម្នាក់ឈ្មោះ Ahmad al-Baghdadi បានិយាយថាស្ថានភាពរបស់ពួកគេកាន់តែមិនអាចទ្រាំទ្របាន។ ពួកគេត្រូវបានទឹកជន់លិច ហើយគ្មានគ្រែសម្រាក ឬអ្វីដែលនៅសល់នៅក្នុងតង់នោះទេ ។ស្ថានភាពរបស់ពួកគេមិនមែនគ្រាន់តែជាសោកនាដកម្មនោះទេ តែវាកាន់តែអាក្រក់ខ្លាំង។

អង្គការសហប្រជាជាតិ និងបណ្ដាដៃគូរបស់ខ្លួន កំពុងធ្វើការដើម្បីកាត់បន្ថយវិបត្តិចុងក្រោយបង្អស់ រួមទាំងការច្រកដីខ្សាច់ក្នុងបាវដើម្បីទប់ទឹកជំនន់នៅក្នុងជំរំភៀសខ្លួន។

អង្គការសហប្រជាជាតិនិយាយថា ខ្លួនកំពុងធ្វើការតំណាងទៅកាន់ក្រុមអាជ្ញាធរអ៊ីស្រាអែល ដើម្បីដកការរឹតបន្តឹងលើការផ្គត់ផ្គង់ជំនួយសំខាន់ៗ ដែលជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សាត្រូវការជាចាំបាច់៕

អត្ថបទដែលទាក់ទង

លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
2026/04/01 08:47:08 pm        1
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm        1
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់

2026/04/01 08:47:08 pm
​ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
2026/04/01 08:46:47 pm
​ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
2026/04/01 08:20:59 pm
​មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
2026/04/01 08:20:24 pm
​អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
2026/04/01 08:19:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 04:35:34 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am