លោក Vladimir Putin និយាយ​ថា ចាំបាច់​ត្រូវ​ពង្រីក​ច្រក​ការទូត​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​

2022/02/21 04:34:22 pm        424

​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយថា កិច្ចខិតខំ​ខាង​ការទូតចាំបាច់​ត្រូវ​ពង្រីក​បន្ថែមដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​អ៊ុយ​ក្រែ​ន ជា​សញ្ញា​មួយដែល​ទីក្រុង Moscow អាច​ត្រៀមខ្លួន​ក្នុង​មធ្យោបាយ​ចរចា​ ដើម្បី​ដើរ​លុបបំបាត់​ការ​គំរាម​នៃ​ផ្ទុះ​សង្គ្រាម​នៅក្នុង​តំបន់​អឺរ៉ុប​។ ​បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃអាទិត្យលោក Putin បាន​ស្ដីបន្ទោស​អង្គការ NATO ចំពោះ​ការបង្កើន​អាវុធ និង​គ្រាប់រំសេវ​ទំនើបៗចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​មេ​ដឹក​នា​ទាំង​ ២ ​កើតឡើង ២​សប្ដាហ៍បន្ទាប់ពី​លោក Macron បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Moscow ដើម្បី​បញ្ចុះបញ្ចូលលោក Putin ឲ្យ​បញ្ឈប់​ការបញ្ជូន​កងទ័ព​ទៅកាន់​ព្រំដែន​ជាប់​អ៊ុយ​ក្រែ​ន​។ ​សេចក្ដី​ថ្លែង​ការ​របស់​វិមាន​ក្រឹម​ឡាំងបាន​និយាយថា លោក Putin ​និង​លោក Macron បាន​ពិភាក្សា​ពី​ការផ្គត់ផ្គង់​អាវុធ និង​គ្រាប់រំសេវពី​សំណាក់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់​អង្គការ NATO ទៅកាន់​អ៊ុយ​ក្រែ​ន ដែល​វិមាន​ក្រឹម​ឡាំង​និយាយថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​ទីក្រុង​គៀវ (Kyiv) ស្វែងរក​ដំណោះស្រាយ​យោធា​ប្រឆាំងនឹង​ក្រុម​អ្នក​បំបែក​ខ្លួន នៅក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​។​ ​លោក Putin និង​លោក Macron​ បាន​ព្រមព្រៀងគ្នា​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ ដែល​គួរតែ​ធ្វើឡើង​តាមរយៈ​ប្រមុខ​ការទូត និង​ក្រុម​តំណាង​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អ៊ុយ​ក្រែ​នដែល​បង្កើត​ឲ្យ​មានការ​ចរចា​ក្រុម ​៤​ប្រទេស​ដែលមាន​ឈ្មោះថា Normandy៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm